ភ្នំពេញ៖  គ្រាន់តែផលិតកម្ម ថោន បង្ហោះវីដេអូខារ៉ាអូខេ បទចម្រៀងបទ "សង្សារនិស្សិត” ដែលសំនៀងរួមគ្នារ វាង មាស សុខសោភា និង លោក ណាំ ប៊ុណ្ណារ័ត្ន នៅលើប្រព័ន្ធអ៊ីនធឺណែត YouTube និងបណ្តាញសង្គម Facebook ភ្លាម បានធ្វើមហាជននិងមិត្តៗស្រទាប់យុវវ័យគាំ ទ្រយ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ថែមទាំងយកខារ៉ាអូខេ បទចម្រៀងមួយនេះ ទៅ Shear និងបង្ហោះនៅលើហ្វេសប៊ុក របស់គេថែមទៀតផង ។
ចំពោះខារ៉ាអូខេបទចម្រៀង "សង្សារនិស្សិត" នេះដែរ ផលិតកម្មថោន គឺមិនទាន់បានចេញជា វីស៊ីឌី លក់នៅលើទីផ្សារនៅឡើយទេ ។ ប៉ុន្តែផលិតកម្ម ថោន បានចេញជាវីដេអូ សម្តែងតែប៉ុណ្ណោះ ដើម្បីស្ទាបស្ទង់ពី មហាជន និងស្រទាប់យុវវ័យថា មានការគាំទ្របានកម្រិតណា ។
បើយើងសង្កេត ទៅមើលវីដេអូខារ៉ាអូខេ បទចម្រៀងនេះ គឺមានការទាក់ទាញ យ៉ាងខ្លាំង តាមរយៈការសម្តែង របស់តារាចម្រៀង ទាំងពីរដួង មាស សុខសោភា និង លោក ណាំ ប៊ុណ្ណារ័ត្ន ។ ជាពិសេសទៅទៀតនោះ មហាជនលើកឡើងថា បទចម្រៀងមួយបទនេះ នឹងអាចទទួលបាន ប្រជាប្រិយភាព និងការគាំទ្រច្រើន លើសបទចម្រៀងលើកមុន របស់នាង ថែមទៀត ។
ចង់ដឹងថាខារ៉ាអូខេ បទចម្រៀងរបស់ មាស សុខសោភា និង ណាំ ប៊ុណ្ណារ័ត្ន ពិរោះ និងសម្តែងឡូយយ៉ាងណានោះ សូមទស្សនាជាមួយគេទំព័រ LookingTODAY ទាំងអស់គ្នា ៖

ប្រភពដើមពីៈ LookingToday


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top