ភ្នំពេញ: ​យុវជន​ម្នាក់​បាន​រងរបួស​រលា​ក​រលួយ​ពេញ​ខ្លួន​ដោយសារ​ទឹក​ក្តៅ​ចំហុយ​នំ​ប៉ាវ​កំពុប​លើ កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្នុង​បុរី​ប៉េង​ហួត ភូមិ​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ​។​
​ឪពុក​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ប៊ុន លាភ អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​គាំ ឃុំ​ព្រែ​កនាង​ផ្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង។
​នៅ​មុនពេល​កើតហេតុ​កូន​របស់គាត់​បាន​រុញ​រទេះ​លក់​នំ​ប៉ាវ​ដូច​សព្វដង ខណៈ​រុញ​មកដល់​ចំណុច​ខាងក្នុង​បុរី​ប៉េង​ហួត ក៏មាន​មិត្ត​ភ័ក្តិ កូន​ជនរងគ្រោះ បាន​ហៅ​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ដើម្បី​ជូនទៅ​ផ្ទះ ដោយ​ជនរងគ្រោះ​ជិះ​លើ​ម៉ូតូ ដៃ​កាន់​រទេះ​នំ​ប៉ាវ អូស ទៅដល់​ចំណុចកើតហេតុ ដោយសារ​តែមាន​ទួល​កាត់ ទទឹងផ្លូវ ធ្វើ​ឲ្យ​ម៉ូតូ និង​រទេះ​នំ​ប៉ា​ដួល បណ្តាល​ឲ្យ​ជនរងគ្រោះ​ជា​កូន​របស់គាត់ ត្រូវ​ទឹក​ក្តៅ​ចំហុយ​នំ​ប៉ាវ កំពុប​ស្រោច​ពេញ​ខ្លួន​។
​ក្រោយ​កើតហេតុ​កូន​របស់គាត់​ត្រូវបាន​មិត្ត​ភ័ក្តិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ​ផងដែរ​៕
ប្រភពដើមពីៈ cen.com.kh


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top