ក្រៅពី​ឈ្មួញ​ធំៗ​ស្និទ្ធ​នឹង​មន្ត្រី​គ្រាក់ៗ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​កាន់​អំំណាច​រកស៊ី​មានបាន​ធ្វើ ​ឧកញ៉ា​កាន់កាប់​លុយកាក់​រាប់លាន​ដុល្លារ​អាមេរិក សូម្បីតែ​ក្រុម​សិល្បករ សិល្បការិនី​ទាំង​ច្រៀង ទាំង​រាំ ទាំង​សម្តែង​(​ជាពិសេស​ក្រុម​សិល្បៈ​សម័យ​)​ក៏​អាច​មានឱកាស​កើប​លុយ​បាន​ យ៉ាងច្រើន​ក្រាស់ក្រែល​នៅក្នុង​សម័យ​(​សម្តេច​តេ​ជោ​សែន​)​នេះដែរ​ឲ្យ​តែមាន ​ទេពកោសល្យ សម្រស់​និង​ចេះ​យល់​កាលៈទេសៈ ។​
​មិន​ត្រឹមតែ​អាច​កើប​លុយកាក់​យកមក​ប្រកួតប្រជែង​ប្រណាំង​ម៉ូដ​រថយន្ត​គ្នា​ នោះទេ ក្រុម​សិល្បករ សិល្បការិនី​ភាគច្រើន​ទទួលបាន​បុណ្យស័ក្តិ​ចាប់ពី​ស័ក្តិ​៣​រហូតដល់​ស័ក្តិ​ ៥​ ឬ​ ផ្កាយ​ក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​(​ក្រុម​សិល្បៈ​បញ្ជាការដ្ឋាន​ កង​អង្គរក្ស​សម្តេចនាយករ​ដ្ឋ​មន្ត្រី​)​ឬ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ​ទៀតផង ​។​ ឧទាហរណ៍​នាយ​កុយ នាយ​ក្រឹម នាយព្រហ្ម​ម៉ាញ យាយ​អឿន​…​រហូតដល់​នាយ​ពែ​កមី ដែល​ទើបនឹង​ល្បីឈ្មោះ​សុទ្ធ​តែមាន​ស័ក្តិ​ពាក់​នៅលើ​ស្មា​។​ដូច្នេះហើយ​ ក្រុម​សិល្បករ សិល្បការិនី​ទាំងនោះ​ត្រូវតែ​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​ឬ​គាំទ្រ​គណបក្ស​ ប្រជាជន​កម្ពុជា​ទុក​ជាការ​តបស្នង​សងគុណ​វិញ ដ្បិតអ្វីៗ​នៅ​កម្ពុជា​គឺជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​របស់​(​សម្តេច​ តេ​ជោ​សែន​)​ទាំងអស់​។​ ​
មជ្ឈដ្ឋាន​អ្នកអាន​ អ្នក​ស្តាប់ ដែល​ធ្លាប់​បាននិងកំពុង​គាំទ្រ​ទៅលើ​ក្រុម​សិល្បករ សិល្បការិនី ដូចជា អ្នកចម្រៀង​សុគន្ធ នីសា អ្នកចម្រៀង​ឆន សុវណ្ណ​រាជ អ្នកចម្រៀង​ ករុណា ពេជ្រ អ្នកកំប្លែង​នាយ​ក្រិន​…​ជាពិសេស​ប្រិយមិត្ត​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ ស​ប៊ុ​កបាន​ចុច Like គាំទ្រ​ទៅលើ​អ្នកចម្រៀង​សុគន្ធ នីសា​…​ហើយ​អ្នកចម្រៀង​រូបនេះ​ចូលរួម​ឃោសនា​គាំទ្រឲ្យ​គណបក្ស​ប្រជាជន​ កម្ពុជា​តើ​អារម្មណ៍​របស់​អ្នក​ធ្លាប់​គាំទ្រ​គិត​ឃើញ​យ៉ាងណាដែរ​?
​ក្រុមអ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​បានលើកឡើង​ថា កុំថាឡើយ​អ្នកសិល្បៈ​ទោះបី​អ្នកកាសែត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល និស្សិត សិស្សានុសិស្ស ព្រះសង្ឃ តាអាចារ្យ តាជី​ដូនជី​…​រួមទាំង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​មានអំណាច​គ្រប់​ដណ្តប់​ពីលើ​យ៉ាងធ្ងន់ធ្ងរ​ដែរ​ ។​
​ដូច្នេះ​តើ​ប្រិយមិត្ត​អ្នកអាន​ជាពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ យល់ឃើញ​យ៉ាងណា​នៅពេល​ក្រុម​សិល្បករ សិល្បការិនី​ដែល​ខ្លួន​ធ្លាប់​គាំទ្រ​យ៉ាង​ពេញចិត្ត​ហើយ​បែរជា​ប្រមូល​ នាំគ្នា​ទៅ​ពាក់អាវ​គណបក្ស​ចូលរួម​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​?​ ឬក៏​ទាំង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​និង​អ្នក​នៅក្រៅ​ហ្វេ​ស​ប៊ុ​ក​ត្រៀមខ្លួន​ទៅ ​ចុះចូល​ដង្ហែ​តាម​(​សម្តេច​តេ​ជោ​សែន​)​អស់​បាត់ទៅហើយ​ ? ហេស ហេ​!៕​ដកស្រង់ចេញពី ដើមត្នោត DNT7.COM
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top