ក្រុម​អ្នកវិទ្យាសាស្ត្រ បានធ្វើការ​សិក្សា​ទៅលើ​ទំនាក់ទំនង​នៃ​ការពាក់​អាវទ្រនាប់ ទៅនឹង​ជំងឺមហារីក​សុដន់​។ ក្នុងនោះ​ពួកគេ​បាន​បង្ហាញថា ដើម្បី​បង្ការ​នូវ​ជំងឺ​នេះ ស្ត្រី​គួរ​ពាក់អាវ​ទ្រនាប់ ក្នុង​រយៈពេល​ខ្លី​បំផុត តាម​ដែល​អាច​ធ្វើបាន ជាការ​ល្អ​ឲ្យ​បាន​តិចជាង​១២​ម៉ោង​ក្នុង​១​ថ្ងៃ​។ ពេលវេលា​ដ៏​សាក​សម ក្នុងការ​ផ្តល់ឱកាស​ឲ្យ​ដើមទ្រូង​របស់​ស្ត្រី​បាន​សម្រាក​នោះ គឺ​នៅ​ពេលយប់​។ 
​ការសិក្សា បានបញ្ជាក់​ទៀតថា ពាក់អាវ​ទ្រនាប់ រយៈពេល​យូរពេក អាច​នឹង​បង្កើន​សីតុណ្ហភាព​នៃ​ជាលិកា​របស់​សុដន់​។ ចំពោះ​ស្ត្រី​ដែល​ពាក់អាវ​ទ្រនាប់​រយៈ​ពេល​យូរ នឹងមាន​កម្រិត​នៃ​អរ​ម៉ូ​ន​ប្រូ​ឡាក់​ទីន (​ជា​អរ​ម៉ូ​ន​ដែលមាន​មុខងារ​ជំរុញ​ឲ្យ​មាន​ការផលិត​ទឹកដោះ​) កើនឡើង​ខ្ពស់​។​
​កត្តា​ទាំងពីរ​នេះ គឺអាច​ជំរុញ​ឲ្យ​កើត​ជំងឺមហារីក​សុដន់​បាន​។ លើសពីនេះ ការពាក់​អាវទ្រនាប់​ដែលមាន​សភាព​តឹង​ណែន យូរពេក អាច​នឹង​ផ្តល់​គ្រោះ​ថា្នក់​ដល់​សុខភាព​បាន​ផងដែរ នេះ​ដោយសារតែ វា​អាច​ទប់ស្កាត់​ចរន្ត​ទឹករងៃ​នៅក្នុង​សុដន់ មិន​ឲ្យ​មាន​ដំណើរការ​បានល្អ​។ ជាធម្មតា​ទឹករងៃ​ទាំងនោះ មានមុខ​ងារ​លាង​សម្អាត​កាកសំណល់ និង​កំចាត់​ចោល​ជាតិពុល ចេញពី​ក្នុង​ដើមទ្រូង​របស់​ស្ត្រី​៕

ប្រភពមកពី KhmerNews



សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top