រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រងរបួស​សន្លប់​​បាត់បង់​ស្មារតី ខណៈពេលដែល​ព្យាយាម​ជិះ​ម៉ូតូ​គេច​ពី​ក្មេងស្ទាវ​២​នាក់​ដែល​បាន​ជិះ​ម៉ូតូ​តាម​ញ៉ែ​នាង ហើយ​​បាន​យកដៃ​ចាប់​ចង្កេះ​ ធ្វើ​ឲ្យ​នារី​រង​គ្រោះ​​ភ័យស្លន់​ស្លោ​ក៏  ​ព្យា​យាម​​ជិះ​ម៉ូតូ​គេច​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​សន្លប់​ភ្លាមៗ​។ ហេតុការណ៍​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​ហ្សា​ល​ឌឺ​ហ្គោល​(២១៧) សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មក​រា​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា  មុនពេល​កើតគេ​ឃើញ​​នារី​វ័យរង​គ្រោះ​ ដែលមាន​វ័យ​​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1IH-4040 តាម​បណ្ដោយ​ផ្លូវ​ហ្សា​ល​ឌឺ​ហ្គោល ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ក្មេងស្ទាវ​២​នាក់​​បាន​​ជិះ​ម៉ូតូ​តាម​ញ៉ែ ហើយ​ក្មេងស្ទាវ​ម្នាក់​ជិះ​ពីក្រោយ​បាន​យកដៃ​លូក​ស្ទាប​ចង្កេះ​នាង​ ធ្វើ​ឲ្យ​នារី​រងគ្រោះ​ភ័យ​ស្លន់​ស្លោ​ក៏​​កាច់ចង្កូត​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​​នៅ​កន្លែងកើតហេតុ​រង របួសធ្ងន់​។ ចំណែក​ក្មេងស្ទាវ ទាំង​២​នាក់​នោះ​ពេល​ឃើញ​ដូច្នេះ​ក៏​បើក​ម៉ូតូ​គេចខ្លួន​បាត់ទៅ ដោយ​គេ​មិនបាន​ដឹងថា ក្មេង​ស្ទាវ​ទាំង​២ នាក់​នេះ​ជិះ​ម៉ូតូ​ម៉ា​កអី ពាក់​ស្លាក​លេខ​ប៉ុន្មាន​នោះទេ​។​

ប​ន្ទា​ប់​ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅ​អន្តរាគមន៍ ដោយបាន​បញ្ជូន​នារី​រងគ្រោះ ទៅ​ព្យាបាល នៅ​គ្លីនិក​ឯកជន​។ ចំណែក​ម៉ូតូ​ត្រូវបាន​នគរ​បាល​​ប៉ុស្តិ៍​អូរឫស្សី​៣ អូស​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ក្រុម គ្រួសារ​មក​ទទួល​ ៕



សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top