ភ្នំពេញ: ទស្សនិកជន​តែ​តែង​ហៅ កញ្ញា យូ​រី មានឈ្មោះ​ដើម​ថា សេន យូ​រី ជា​អតីត តារាចម្រៀង​របស់​ផលិតកម្ម​Rock ដែល​ទើប​មកឈរ​ជើង​នៅ​ទ្រនំ​សាន់​ដេ​។ មិន​ត្រឹមតែ ថត នឹង​សម្តែង​នោះទេ នាង​ក៏មាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជាច្រើន​ដែរ​។​
​បន្ទាប់ពី​តារាចម្រៀង​វ័យក្មេង កញ្ញា យូ​រី ចូលមក​ជ្រក​នៅក្នុង​ផលិតកម្ម សាន់​ដេ​រួចមក​នាង​ត្រូវបាន​គេ​មើលឃើញថា សន្ទុះ​ប្រជាប្រិយភាព​ហាក់ដូចជា​កើនឡើង ស្រឺ​តៗ​ដូច​ទឹកជំនន់​តែម្តង​។
​មូល​ហេតុដែល​ទាក់ទាញ គឺ​ស្រី​ស្រស់​រូបនេះ​ពូកែ​ថតរូប​មាន​លក្ខណៈ Cute cute ប្លែកៗ​មើលទៅ​គួរ​ឲ្យ​ស្រឡាញ់ ដូចជា​កាលពី​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៣​នេះ កញ្ញា​យូ​រី បាន​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី​រឿង​“​ព្រាយ​ក្បាល​ប្រាំបី​” របស់​ផលិតកម្ម​សាន់​ដេរ​។ ដោយសារ​ការងារ​សិល្បៈ​មមាញឹក​ពេក ក៏​សម្រេចចិត្ត​ទុក​ការសិក្សា​មួយ​ឡែក​សិន​។​
​ស្ថិត​ពេល​ជ្រក​ក្នុង​ទ្រនំ​សាន់​ដេ​បាន​ជាង​១​ឆ្នាំ អតីត​តារាចម្រៀង​រ៉ុ​ក យូ​រី ហាក់​លេច ធ្លោ​យ៉ាងខ្លាំង​នៅ​មួយរយៈ​ចុងក្រោយ​នេះ​។​
​ពិសេស​ការចាប់​ដៃ​គូស​ម្តែ​ង និង​ច្រៀង​ជាមួយ​បុរស​សង្ហា អាន គុណ​កូ​ឡា នូវ​បទ​ចម្រៀង​ថ្មី​ដែល​កំពុង​ទទួលបាន ការគាំទ្រ​ខ្លាំង ពី​ទស្សនិកជន​នោះ នាំឱ្យមាន​លេចឮ​ពាក្យ​ខ្សឹបខ្សៀវ​អំពី​សម្ព័ន្ធ​ស្នេហ៍​ក្រៅ​ឆាក​រវាង​តារាចម្រៀង​រួម​ដំបូល​ទាំងពីរ​ថែម​ទៀតផង​៕​
ប្រភពៈ CEN


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top