ភ្នំពេញ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​ឪពុក​ម្ដាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​​ប៉ុស្តិ៍​កា​កាប​ឲ្យ​ឃាត់​ខ្លួន​បន្ទាប់​ពី​កូនស្រី​បាន​និយាយ​ពី​រឿង​ដែល​ខ្លួន​​រួម​មេត្រី​ជាមួយ​នឹង​បុរស​រូប​នោះ។
ហេតុការណ៍​ឪពុក​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ខ្លួន​នេះ ​បាន​កើត​ឡើង​នៅ​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៣។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ​មានឈ្មោះ​ស៊ុន​តូ​ទីន​អាយុ​២០​ឆ្នាំ​មុខរបរ​ជា​អ្នកលក់​កាសែត​មាន​ទីលំនៅ​ក្នុងភូមិ​សំរោង​ទាវ​ សង្កាត់​ក្រាំង​ថ្នុ​ង ខណ្ឌ​ពោធិ៍​សែនជ័យ។ ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ល.ស​.ដ​ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ប៉ប្រក​ខាងជើង​ សង្កាត់​កា​កា​ប ខណ្ឌ​ពោធិ៍​សែន​ជ័យ។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃទី​២៥ ​ខែមិថុនា​ ជន​សង្ស័យ​បាន​ទូរស័ព្ទ​បបួល​ជនរងគ្រោះ​ទៅ​ហូប​អីៗ​មួយ​ភ្លែត ​ជនរងគ្រោះ​ក៏​យល់ព្រម។ បន្ទាប់មក​ជន​សង្ស័យ​បាន​ជិះ​កង់​ទៅ​ជួប​នាង​តាមផ្លូវ​ នាង​ក៏​ជិះ​កង់​ដែរ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​បន្ទាប់មក​ពួកគេ​បាន​នាំគ្នា​ជិះ​កង់​ទៅ​ចូលក្នុង​ផ្ទះសំណាក់​ដែល​មាន​យីហោ​ដី​មាស​មាន​ទីតាំងនៅ​ភូមិ​តា​ងួន​ សង្កាត់​កា​កាប​ ហើយ​បាន​រួម​មេត្រី​បានសម្រេច​២លើក។រហូតមកដល់​ថ្ងៃទី​១០​ខែកក្កដា​នាង​បាន​និយាយប្រាប់​ឪពុក​ម្តាយ​ឲ្យ​បានដឹង​បន្ទាប់មក​ក៏បាន​នាំខ្លួន​ជន​សង្ស័យ​មក​ប្រ​គល់​ឲ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​តែម្តង៕
ប្រភព កម្ពុជាថ្មី


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top