ភ្នំពេញៈ គេឃើញទិដ្ឋភាពគ្រោះថ្នាក់ចរាចរមួយ ដែលកើតឡើងដោយសារ តែរថយន្តបើកខ្វះការប្រុង ប្រយ័ត្ន រីឯអ្នកបើកបរម៉ូតូ ក៏បើកក្នុងស្ថានភាពស្រវឹងផងដែរ បានជ្រុលទៅបុករថយន្ត ចំទ្វារខាងក្រោយ យ៉ាងពេញ ទំហឹងបណ្តាលឲ្យម៉ូតូ និងរថយន្តខូចខាតយ៉ាងដំណំដូចគ្នា ហេតុការនេះកើតឡើងកាលពី វេលាម៉ោង១០ និង១០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ីភូមិប៉ប្រក ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តដែលឆ្លងត្រូវម៉ូតូបុកនោះម៉ាកកូរ៉ូឡា ពណ៌ស្ក សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 2K-2388 ឆ្លងផ្លូវពីជើងទៅត្បូង អ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះ ឆេង នី ភេទស្រីអាយុប្រហែល៣០ឆ្នាំ ចំណែកឯម៉ូតូ ដែលជិះទៅបុករថយន្តនោះមានម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BJ-5211 អ្នកបើកបរគ្រាន់តែគេស្គាល់ឈ្មោះ ចិន មានអាយុប្រហែលជា៣០ឆ្នាំជាង ។
នគរបាលដែលចុះទៅអន្តារាគមន៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបានបត់ឆ្លងផ្លូវក្នងទិសដៅ ពីជើងទៅត្បូង ខណៈកំពុងតែបត់នោះស្រាប់តែមានម៉ូតូមួយគ្រឿងជិះម្នាក់ឯងក្នុងទិសដៅពីលិចទៅ កើតបណ្តាលឲ្យគៀបជាប់ម៉ូតូនៅទ្វាររថយន្តរួញ១កំណាត់មុខនិងរថយន្តខូចខាតទ្វារ១ផ្នែកខាង
ឆ្វេង អ្នកបើកបររងរបួសបន្តិចបន្តួច។
ប្រភពបានបន្តថា ក្នុងទិដ្ឋភាពគ្រោះថ្នាក់ចរាចរគេឃើញភាគីទាំងម៉ូតូ និងរថយន្តបានសុំនគរបាល សម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងប៉ុន្តែអ្វីដែលផ្លែកនោះ គឺមានអ្នកទៅជួយដោះស្រាយ មិនព្រមសម្រប សម្រួលនៅកន្លែងកើតហេតុ ដោយទាមទារឲ្យបញ្ជូនវត្ថុតាងមកកាន់នគរបាលចរាចរខណ្ឌ ដើម្បីរង់ចាំដោះ ស្រាយគ្នាជាក្រោយ។ មិនតែប៉ុណ្ណោះក្រុមអ្នកទៅជួយដោះស្រាយដោយអះអាងថា ជាមិនភក្តិឬក៏ បងប្អូន ដូចគ្នា។ ហើយជជែកគ្នាតឹងមាត់តឹងករធ្វើឲ្យ អ្នកដំណើរតាមដងផ្លូវចោមរោមមើលជាច្រើនផងដែរ ។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ ដើម្បី រង់ចាំភាគីទាំងដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ប្រភព៖ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !


