អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ឪពុកបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពហើយនៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ នេះ វេលាម៉ោង ០៤ និង ១០ នាទី ទៀបភ្លឺ ដោយជរាពាធក្នុងជន្មាយុ ៩០ ឆ្នាំ។
យោងតាមកម្មវិធីបុណ្យដែលបានគ្រោងទុកជាបឋមបានឲ្យដឹងថា ពិធីបុណ្យសពចាប់ផ្តើមពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៣ នេះ រហូតដល់ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ នៅភូមិគ្រឹះ «សម្តេចតេជោសែន» និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅរាជធានីភ្នំពេញ។
នេះគឺជាដំណឹងដ៏សែនក្រៀមក្រំនៅក្នុងគ្រួសាររបស់ «សម្តេចតេជោសែន» ទាំងមូល៕
ប្រភពៈ ដើមត្នោត
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
