អាមេរិក៖ នេះគឺជារឿងដ៏​ចំលែកមួយ ដែលបុរស​ម្នាក់បានធ្វើ​ការសាករូប​ពេញដងខ្លួន និងមុខដូចសត្វខ្លាដំបង។ បុរសម្នាក់នេះមាន​ឈ្មោះ Larry Da Leopard រស់នៅក្នុងទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក បានធ្វើការសាករូបក្រឡាដូចសត្វខ្លាដំបង​តាំងពី​ក្បាល​ដល់​ចុង​ជើង ដែលរូបសាកនោះមានចំនួនច្រើនជាង១០០០រូបទៅទៀត។ លោក Leopard បាននិយាយថា គាត់​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ និងថវិការជាច្រើនលើការសាករូបនេះ ប៉ុន្តែទោះជាយ៉ាងណារូបសាកនៅមិនទាន់គ្រប់គ្រាន់ទេ​សំរាប់​គាត់។ លោក​នឹង​ធ្វើ​ការ​សាក​រូបបន្ថែមទៀតរហូតដល់រូបរាងកាយរបស់គាត់មើលទៅសត្វខ្លាដំបង។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាចំពោះការ​​សាក​រូប​របស់គាត់?
ប្រភពៈ Khmer-Note


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top