ភ្នំពេញ ៖ យុវជនម្នាក់ និងបុរសវ័យកណ្តាលម្នាក់ រងរបួសធ្ងន់ធ្ងរសន្លប់ នៅនឹងកន្លែងកើតហេតុ ចំណែកឯមិត្តភក្តិ២នាក់ រត់គេចខ្លួនរួច ដោយសារតែក្រុមក្មេងអន្ធពាល មួយក្រុមព្រួតគ្នាវាយ យ៉ាងចាស់ដៃហើយគេចខ្លួនបាត់អស់ កាលពីលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិត នៅតាមបណ្តោយ ផ្លូវបេតុង ភូមិជង្រុក សង្កាត់ ត្រ ពាំងក្រសាំង ខណ្ឌពោធិសែនជ័ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីនគរបាលបានអោយដឹងថា ជនរងគ្រោះមានគ្នា៤នាក់ទី១ ឈ្មោះ ណែត ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ រងរបួសបែកមាត់ បាក់ធ្មេញអស់៣ និងបែកក្បាលពីក្រោយដួលសន្លប់ ទី២ ឈ្មោះ សូរ សាញ់ ភេទប្រុស អាយុ៤៣ឆ្នាំ រងរបួសដាច់ស្លឹកត្រចៀក ឆ្វេងផ្នែកខាងក្រោយប្រវែង៤សង់ទីម៉ែត្រ និងរយះក្បាល ពីក្រោយខាងស្តាំ ដួលសន្លប់ឈឹង ៣ ឈ្មោះ ស៊ុន ហុង ភេទប្រុស អាយុ២៣ឆ្នាំ ពុំមានរងរបួសអ្នកទាំងបី រស់នៅភូមិត្រពាំងភ្លែល ឃុំម្រោម ស្រុកអង្គជ័យ ខេត្តកំពត ទី៤ ឈ្មោះ គិត លាភ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រាំយ៉ាម ឃុំប្រាំយ៉ា ម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រងបួសពកក្បាលពីក្រោយ អ្នកទាំង៤  ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្បែរ កន្លែងកើតហេតុ ។
សមត្ថកិច្ចបានបន្ថែមទៀតថា មុនកើតហេតុកម្មករទាំង៤នាក់នេះទំនេរ ពីការងារបាននាំគ្នាទៅស៊ីផឹកនៅខាង ក្រោយម្តុំផ្សារជម្ពូវ័ន សង្កាត់ចោមចៅ តាំងពីម៉ោង២រសៀល រហូតដល់វេលាកើតហេតុ អ្នកទាំងបួនស្រវឹង រៀងខ្លួន នាំគ្នាដើរត្រឡប់មកកន្លែងស្នាក់នៅវិញ ស្រាប់តែមានយុវជនមួយក្រុមផ្សេងទៀតមានគ្នា៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក មិនចាំស្លាកលេខ ជិះមកពីក្រោយ ជេរប្រមាថ ទៅលើក្រុមកម្មករសំណង់ដោយចោទថាដើរ ពាសពេញទូទាំងផ្លូវក្រុមកម្មករឮដូច្នោះក៏មានការតបតវិញ ធ្វើឲ្យក្មេងពាលទាំងបីនាក់ ផ្ទុះកំហឹងរហូតដេញវាយតប់គ្នាយ៉ាងអនាធិបតេយ្យបណ្តាលឲ្យក្រុមកម្មករ សំណង់រងរបួស២នាក់ដួលសន្លប់ឈឹង ភ្លាមៗនគរបាលមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ ប៉ុន្តែជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ អស់ ទើបហៅរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូច លេខ៧០ ដឹកយកទៅកាន់មន្ទីរព្រះកសុមៈហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្រ្គោះអាយុជីវិតបន្ទាន់ ។
ចំណែកឯក្រុមបង្កវិញនគរបាលកំពុងតែធ្វើស្រាវជ្រាវនិង ឃាត់ខ្លួនដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវ ឲ្យខាងតែបាន៕
ប្រភពៈ ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top