រូបថតចុងក្រោយរបស់តារាម៉ូដែលតៃវ៉ាន់នាង Ili Zheng កំពុងស្ថិតនៅក្នុងការរិះគន់យ៉ាងខ្លាំងព្រោះតែនាងបានយកសាច់ ត្រីសាល់ម៉ុងមកធ្វើជាឈុតខោអាវទ្រនាប់។
បើ តាមប្រភពពីបណ្ដាញសារព័ត៌មានមួយ បានឲ្យដឹងថា តារាម៉ូដែលរូបស្អាតខាងលើប្រហែលជាយកស្ទិលការតុបតែងខ្លួននេះ ពីសៀវភៅណែនាំម៉ូដសំលៀកបំពាក់របស់តារាចម្រៀងល្បី Lady Gaga។
នៅ ក្នុងការថតបង្ហាញម៉ូដមួយ Leo Liao សហគ្រិនម៉ូដសំលៀកបំពាក់និងជាតន្ត្រីករម្នាក់ បានឲ្យ Ili Zheng យកសាច់ត្រីសាម៉ុងមកគ្របលើខ្លួននាងពីលើឈុតខោអាវក្នុង។
រូបភាពយកសាច់ត្រីមកគ្របពីលើដងខ្លួនដែលបានបង្ហោះលើបណ្ដាញ អ៊ីនធឺណិតនោះ បានទទួលរងការរិះគន់យ៉ាងដំណំពីអ្នកនិយមលេងអ៊ីនធឺណិតមួយ ចំនួន ហើយមានអ្នកខ្លះថែមទាំងបានប្រើពាក្យថា ”គ្មានរសជាតិ” ទៀតផង។
ប្រភពៈ Sabaynews
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
