តារាសិចស៊ីបំផុត ប្រចាំប្រទេស ហ្វីលីពីនក្នុងឆ្នាំ ២០១៣ នេះ បានទៅ នាង Marian Gracia ដែលគ្រប់គ្នា ស្គាល់ថាជានាង ម៉ារីម៉ា និងនាង ដេស៊ីប៊ែល ក្នុងរឿង នាងមច្ឆា។
ក្នុងកម្មវិធីដើរបង្ហាញម៉ូដ របស់ទស្សនាវដ្តី FHM ថ្មីៗនេះ តារាស្រីកូនកាត់អេស្ប៉ាញ រូបនេះ បង្ហាញឈុតក្នុង យ៉ាងស្រស់ស្អាត ជាមួយនឹងស្លាបមេអំបៅ រំលេចទៅដោយពណ៌មាស ជាមួយអ្នកហែហម២នាក់ បង្ហាញស្នាមញញឹម យ៉ាងស្រស់ ដើរបង្អួតរាងនៅលើ ឆាកដាក់ទស្សនិកជន។
គួររំឮកផងដែរថា កាលពីឆ្នាំ ២០០៩ នាង បានជាប់ជាស្រីស្អាត ចំណាត់ថ្នាក់លេខ ៥ ក្នុងកម្មវិធី Manila Standard ហើយ ក្នុងឆ្នាំ ២០១០ នាងបានជាប់ ចំណាត់ថ្នាក់លេខ ៣។ កាលពីឆ្នាំ ២០០៩ នាងបានជាប់ជា នារីសិចស៊ីបំផុត របស់ទស្សនាវដ្តី FHM ហើយថ្មីៗនេះ នាងបានជាប់ជា នារីសិចស៊ីបំផុតលើកទី ២ ប្រចាំឆ្នាំ ២០១៣ ដែលជាការរៀបចំ ដោយទស្សនាវដ្តី FHM ៕
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

