វៀនណាម៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៣ ថា នៅក្នុងសន្និសីទជំងឺអេដស៏ ពិភពលោក ឆ្នាំ២០១៣ ថ្មីត្បិតតែអត្រា នៃអ្នកឆ្លងជំងឺមានការ ថយចុះក៏ពិតមែន តែបញ្ហាចម្លងជំងឺ តាមរយៈផ្លូវភេទ នាថ្ងៃអនាគត នៅតែជាបញ្ហាចំបងដដែល ។
តាមការស្រាវជ្រាវ បានឲ្យដឹងថា បាក់តេរីភាគច្រើនគឺ មានភាពធន់នឹងឱសថ អង់ទីប៊ីយូទិក ក្នុងនោះមានពពួកផ្សិត និងការជ្រៀតចូលរបស់ វីរុស ដូចជា៖ HPV,Herpex និងHIV នឹងមានសន្ទុះកើនឡើង ខ្លាំងក្លាដោយពួកវាឆ្លង តាមផ្លូវភេទតែម្តង ។
អង្គការសុខភាព ពិភពលោកហៅកាត់(WHO) បានព្យាករណ៍ឲ្យដឹងថា អ្នកដែលឆ្លង ជំងឺតាមផ្លូវភេទ មានប្រមាណ ៤៤៨ លានករណីថ្មី ហើយអ្នកឆ្លងទាំងនោះ មានអាយុចន្លោះពី ១៩ដល់៤៩ឆ្នាំ ការឆ្លងគឺបានកើតឡើង ជារៀងរាល់ឆ្នាំ។ ការចម្លងជំងឺដែល រួមផ្សំនឹងវីរុសហ៊ីវ គឺ ការចម្លងជំងឺ កាន់តែខ្លាំងក្លាថែមទៀត ៕
ប្រភពៈ LookingToday
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
