កូរ៉េ៖  ប្រភពព័ត៌មានមួយ ពីផលិតកម្ម YG Entertainment បានប្រកាសកាលពីពេលថ្មីៗនេះ ថា ក្រុមតារាចម្រៀងស្រី ដ៏ពេញនិយម 2NE1 ប្រចាំប្រទេសកូរ៉េ ត្រៀមចេញបទចម្រៀងថ្មី ដែលមានចំណងជើងថា “Very 2NE1” ក្នុងខែសីហាខាងមុខនេះ។
បន្ទាប់ពីទទួលបានភាពជោគជ័យ ជាមួយនឹងបទចម្រៀង Solo “The Baddest Female” របស់ CL និង បទ “Falling in Love” រួចមក ផលិតកម្ម YG ក៏បានសម្រេច រៀបចំបទ “Very 2NE1” នេះឡើង ត្រៀមសម្រាប់រដូវក្តៅនេះ។ YG Entertainment ក៏បានបញ្ជាក់ថា បទ “Very 2NE1” នេះ នឹងចេញលើទីផ្សារ នៅដើមខែ សីហា ខាងមុខនេះហើយ៕
ប្រភពៈ LookingToday


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top