ម៉ាឡេស៊ី : ប្រភពពីគេហទំព័រ yourjewishnews បានឲ្យដឹងថា បុរសម្នាក់អាយុ ៥៤ឆ្នាំ បានបង្កជាអគ្គីភ័យឆាបឆេះ រាលដាលដល់ ផ្ទះអ្នកជិតខាងនិងបណ្តាល ឲ្យគេភ័យស្លន់ស្លោ ដោយសារតែគាត់បាន ដុតឲ្យឆេះផ្ទះខ្លួនឯងព្រោះតែ បុរសម្នាក់នេះចង់ កំចាត់ខ្មោច បិសាចដែលគាត់គិតថា វារស់នៅក្នុងផ្ទះនេះ។
ប៉ូលីសក្នុងប្រទេស ម៉ាឡេស៊ីបាន រាយការណ៍ថា ហេតុការណ៍នេះកើតឡើងនៅតំបន់ Kampung Bagan Dalam កាលពីថ្មីៗនេះ ហើយអគ្គីភ័យបាន ឆាបឆេះផ្ទះអស់ ៤ខ្នង ក្រោយមក មានអ្នកជិតខាងម្នាក់ ដោយសារខ្លាចរាលដាល ដល់ផ្ទះគាត់ក៏បាន ទូរស័ព្ទទៅប្តឹងប៉ូលីស បន្ទាប់ពីឮបុរសដែល ដុតផ្ទះនោះស្រែកថា គាត់នឹងសម្លាប់ខ្មោចបិសាច ដែលស្ថិតនៅទីនេះ។
ក្រោយពីដុត ផ្ទះឆេះហើយបុរសនោះ ក៏បានចាកចេញទៅ ដូចគ្មានអ្វីកើតឡើង ហើយខ្លួនគាត់ភ័យ ក៏រត់ទៅរកជំនួយ។ អ្នកជិតខាងម្នាក់នេះនិយាយថា សំណាងហើយដែលផ្ទះ គាត់មិនខូចខាត ដោយសារ ក្រុមពន្លត់អគ្គីភ័យ ប្រមាណ ៣០នាក់ បានមកដល់និងជួយពន្លត់ ទាន់ពេល។ គ្មាននរណាម្នាក់រងរបួស ពីហេតុការណ៍នេះទេ។ ប៉ូលីសកំពុងធ្វើការ ស៊ើបអង្កេត និងស្វែងរកបុរស ដែលបង្កហេតុ ខាងលើនេះ៕
ប្រភពៈ LookingToday
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
