អូស្ត្រាលី: តុលាការនៅទីក្រុង Melbourne បានកាត់ទោស ប្តីប្រពន្ធមួយគូ ដោយសារពួកគេបាន ប្រព្រឹត្តអំពើរំលោភបំពាន រាងកាយនារីម្នាក់ យ៉ាងហោចណាស់ជាង ៦០ដងក្នុងរយៈពេល ជាង ៦សប្តាហ៍។
ប្រភពពីគេហទំព័រ yourjewishnews បានឲ្យ ដឹងថា នារីរងគ្រោះអាយុ២១ឆ្នាំ ជាជនជាតិដាណឺម៉ាក និងជា អ្នកទេសចរម្នាក់ ដែលមកកាន់ ប្រទេសអូស្ត្រាលីផងដែរ។ អ្នកបង្កហេតុខាងលើ នេះត្រូវបានគេបញ្ជាក់ថា បុរសជាប្តីឈ្មោះ Alfio Anthony Granata អាយុ៤៦ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ Jennifer Peaston អាយុ៣២ឆ្នាំបាន ឃុំឃាំងនារីរង គ្រោះហើយ បានប្រើទារុណកម្ម យ៉ាងឃោរឃៅ លើនាងទៀតផង។ ក្រៅពីនេះ ក៏មានភស្តុតាងវីដេអូ ដែលបញ្ជាក់ថា ពួកគេបានរំលោភនារីរង គ្រោះដល់ទៅជាង ៦០ដងឯណោះ។
ប្រភពៈ LookingToday


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top