ទីក្រុងញូវយ៉ក : សារព័ត៌មានបរទេសមួយ បានចុះផ្សាយឲ្យដឹងថា បុរសជាគ្រូ បង្រៀនម្នាក់នៅចំ ថ្ងៃពិសេសរបស់ខ្លួន ដែលកំពុងតែជិតក្លាយ ជាប្តីរបស់នារីម្នាក់ហើយនោះ ប៉ុន្តែ ត្រូវបានប៉ូលីស ចូលចាប់ខ្លួនកូនកំលោះ នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍នោះតែម្តង។
បុរសម្នាក់នេះគឺជាគ្រូគណិតវិទ្យា នៅវិទ្យាល័យមួយ ក្នុងទីក្រុងញូវយ៉ក ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការកាត់ទោស ពីបទរួមភេទជាមួយសិស្សអាយុ ១៦ឆ្នាំ កាលពីពេលកន្លងទៅ។ បុរសនេះឈ្មោះ John Azabache អាយុ៣១ឆ្នាំ ត្រៀមរៀបការ ជាមួយនារីឈ្មោះ Amanda Rae DeLuccia ។
នារីដែលជិតក្លាយជាកូនក្រមុំ បាននិយាយថា គាត់មើលទៅដូចជាបុរសម្នាក់ដ៏ល្អ ហើយនាង ពិតជាមិនដឹងថា កើតមាន រឿងយ៉ាងនេះសោះ។
នារីនេះមាន ជីដូន អាយុ៩២ឆ្នាំ ដែលបានចូលរួមពិធីអាពាហ៍ពិពាហ៍នេះដែរ នៅពេលមាន ហេតុការណ៍នេះកើតឡើង គាត់ហាក់ដូចជាចង់ គាំងបេះដូងប៉ុន្តែនាងបានប្រាប់ជីដូនថា នាងមិនអីទេ កុំបារម្ភ នាងនៅតែរឹងមាំ ហើយអាពាហ៍ពិពាហ៍ត្រូវលុបចោល ។ នារីនេះបាន ចំណាយពេលមួយយប់ ជាមួយមិត្តភក្តិជំនួសការ រៀបការវិញ៕
ប្រភព​Lookingtoday


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top