ខេត្តប៉ៃលិន: បុរស២នាក់និងថ្នាំយ៉ាម៉ា១០០គ្រាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បានឃាត់ខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចក្នុងបរិវេណវត្តភ្នំព្រឹក ស្ថិតនៅក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក អេង សេងហុង នាយការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់ ឈ្មោះ ខុម ឃឿត អាយុ១៩ឆ្នាំ ជាកម្មករ មានទីលំនៅភូមិអូរឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង ឈ្មោះ អ៊ុង សុវណ្ណារិទ្ធ អាយុ២៩ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិថ្នល់បត់ឃុំអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះខុម ឃឿតបានសារភាពប្រាប់អាវុធហត្ថថានៅថ្ងៃទី១១ខែកក្កដារូបគេបានទទួលទូរស័ព្ទ ម៉ូយដែលកុម្ម៉ង់ ទិញថ្នាំញៀនយ៉ាម៉ាចំនួន១០០គ្រាប់ហើយកំណត់ណាត់ជួបប្រគល់ថ្នាំញៀននៅក្នុងបរិវេណវត្តភ្នំព្រឹកប្រាកដមែន។
ជនសង្ស័យទាំង២នាក់និងវត្ថុតាងថ្នាំញៀន១០០គ្រាប់ ម៉ូតូម៉ាកឃ្លីកមួយគ្រឿង និងទូរស័ព្ទដៃ២គ្រឿង ត្រូវកម្លាំង ប៉េអឹម ខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅតុលាការបាត់ដំបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣នេះ៕
ប្រភព CEN
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
