កំពង់ធំ​ ៖ ​កាលពី​វេលា​ម៉ោង​៧ ​និង ០០ ​នាទី​ព្រឹក​ថ្ងៃទី​១១​ ខែកក្កដា ​ឆ្នាំ​២០១៣ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​71 ​ត្រង់​ចំណុច​ភូមិ​តា​ឌុ​ក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​បណ្តាល​មកពី​រថយន្ត​ក្រុង​ដឹក​សិស្ស​សាលា ICC ​ផ្តាច់​ជីវិត​របស់​បុរស​កំសត់​សង់​កូរ៉េ ​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ស្លា​ទុំ​ពាក់​ស្លាក​លេខ​កំពង់ធំ​1c 5379​ បើកបរ​បញ្ច្រាស​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ជាមួយ​នឹង​រថយន្ត​សាលារៀន​ ICC ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3-0243​ម៉ាក ​kia24​ កៅអី​ព​ណ៌​ស​ឆ្នូត​ខ្មៅ​លុះ​មកដល់​ចំនុច​កើត​ហេតុ ក៏​បុក​គ្នាបណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ ​និង ​របួសធ្ងន់​ឈ្មោះ​ជឹម​មាន​ភេទ​ប្រុស​អាយុ​24​ឆ្នាំ​ ត្រូវ​បាន​បងប្អូន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បារាយណ៍​ត្រពាំង​ស្វាយ​ តៃកុង​ម៉ូតូ​ដែល​ស្លាប់​មានឈ្មោះ​ស្រី ណូន ភេទ ប្រុស​អាយុ​45​ឆ្នាំ រស់នៅ​ភូមិ​ចើ​ង​ដើ​ង​ឃុំ​ចើ​ង​ដើ​ង​ស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ ។​
រីឯ​ម្ចាស់​រថយន្ត​បាន​បើករថយន្ត​រត់​ទៅដល់​ផ្លូវបំបែក​102 ​ចត​រថយន្ត​ចោល ​ក៍​ដា​ក់​មេ​ព្រូ​ច​បាត់​ស្រ​មោ​ល​ឆឹង រថយន្ត​ និង​ ម៉ូតូ​ត្រូវ​បាន​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ចរាចរ​ស្រុក​បារាយណ៍​នាំ​យក​ទៅ​អធិការ ដ្ឋាន​ស្រុក​បារាយណ៍​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕
ប្រភព កម្ពុជាថ្មី


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top