ពោធិ៍សាត់ ៖ កូនប្រុសអកត្ដញ្ញូ បាន សងគុណឪពុករបស់ខ្លួន ដែលខំចិញ្ចឹមបីបាច់ តាំងតូចក្រូចឆ្មានឹងវែកឆា ចំនួន ៣វែកឆា វាយចំក្បាល បណ្ដាលឱ្យហូរឈាមរងរបួស ធ្ងន់ ។
ករណីកូនអកត្ដញ្ញូចុះនរក ១៩ជាន់វាយ ក្បាលឪពុកនឹងវែកឆា បណ្ដាលឱ្យរងរបួស ធ្ងន់ខាងលើនេះ បានកើតឡើង កាលពី វេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅសង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កូន ប្រុសវាយក្បាលឪពុកនឹងវែកឆា ដែលត្រូវ ចាប់ខ្លួនខាងលើនេះ ឈ្មោះ ម៉ម វាសនា ហៅ អាខ្លី អាយុ ២៨ឆ្នាំ រីឯឪពុកជាជនរង គ្រោះឈ្មោះ ម៉ម យុន អាយុជិត ៧០ឆ្នាំ។ បើតាមសមត្ថកិច្ច ជនបង្កជាកូនធ្លាប់ជាប់ ពន្ធនាគារ ហើយធ្លាប់វាយឪពុកប៉ុន្មានដង មកហើយ ឥឡូវចូលគុកវិញ ដោយសារ វាយក្បាលឪពុកខ្លួនឯងនេះ ៕
ប្រភពៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
