ភ្នំពេញ ៖ យុវជន ២នាក់ ជាសិស្ស វិទ្យាល័យភ្នំពេញថ្មី ដែលគេមិនទាន់ស្គាល់ អត្ដសញ្ញាណ បានបើកម៉ូតូក្នុងល្បឿនលឿន ទើបចេញពីប្រឡង បានបុកស្ដ្រីម្នាក់កំពុង ជិះកង់ឆ្លងផ្លូវ បណ្ដាលឱ្យរងរបួសធ្ងន់រួច ហើយជ្រុលទៅបុកទូមាស បណ្ដាលឱ្យអ្នក លក់មាស ៣នាក់ផ្សេងទៀត រងរបួសផង ដែរ ។
គ្រោះថ្នាក់ចរាចរ បង្កឡើងដោយសិស្ស វិទ្យាល័យភ្នំពេញថ្មីខាងលើនេះ បានកើត ឡើង កាលពីវេលាម៉ោង ២ និង២០នាទី រសៀល ថ្ងៃទី១៣ ខែកក្កដា នេះ ស្ថិតនៅ តាមផ្លូវលំ ខាងលិចវត្ដសំរោងអណ្ដែត ភូមិ គោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបានកើត ឡើង នៅពេលដែលយុវជនទាំង ២នាក់ សេ ១២៥ ស៊េរី ២០១០ ពាក់ស្លាកលេខ ភ្នំពេញ ១ៅឈ-៩២៩១ ទើបចេញពីប្រឡង បើកយ៉ាងលឿន ហើយជ្រុលទៅបុកស្ដ្រី កំពុងជិះកង់ឆ្លងផ្លូវ បណ្ដាលឱ្យដួលរងរបួស ធ្ងន់ រួចជ្រុលទៅបុកអ្នកលក់មាស ៣នាក់ ផ្សេងទៀត ក៏រងរបួសផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ ជួយអន្ដរាគមន៍ ហើយឃាត់ខ្លួនយុវជនទាំង ២នាក់ យកទៅសួរនាំបន្ដទៀត ៕
ប្រភពៈ ដើមអម្ពិលសំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !




