ភ្នំពេញ ៖ សពបុរសជនជាតិអូស្ដ្រាលី វ័យ ៦៣ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ នៅក្នុង បន្ទប់លេខ ០០១ ក្នុងផ្ទះ សំណាក់ហ្គោលឌិនរីវើ ផាឡេស តាម បណ្ដោយផ្លូវលេខ១៣ សង្កាត់ផ្សារ កណ្ដាល ទី១ ខណ្ឌដូនពេញ នៅវេលាម៉ោង ១រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៣ នេះ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយមានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ច ជំនាញ បានចុះទៅពិនិត្យមើល ប៉ុន្ដែ មិន ទាន់អាចបញ្ជាក់ ពីមូលហេតុពិតប្រាកដនៃ ការស្លាប់នៅឡើយទេ ប៉ុន្ដែ សាក្សីនៅក្បែរ កន្លែងកើតហេតុសង្ស័យថា អាចបណ្ដាល មកពីជំងឺគាំងបេះដូង ។ បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះរូបនេះ មានឈ្មោះ Suba Cius Zigmas Jonas ។
បច្ចុប្បន្នសមត្ថកិច្ច បានទាក់ទងទៅមន្ដ្រីទូតអូស្ដ្រាលី មកពិនិត្យមើល និងធ្វើកោសល្យវិច្ចយសព ជនរងគ្រោះ ៕
ប្រភពៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

