ភ្នំពេញ ៖ ជនជាតិចិនដីគោក ២០នាក់ ក្នុងនោះស្រី៩នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋាន ប្រឆាំងភេរវកម្មក្រសួងមហា ផ្ទៃ ដឹកនាំដោយតំណាងអយ្យការកាលពី វេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៣ នេះ បានចុះទៅ បង្ក្រាប ឡោមព័ទ្ធ និងចាប់ខ្លួនជាប់ពាក់ព័ន្ធ នឹងសកម្មភាពជំរិត តាមប្រព័ន្ធអ៊ិនធឺណែត។
ការចាប់ខ្លួន ជនជាតិដីគោកទាំងនេះ បានធ្វើឡើង នៅផ្ទះលេខ ២៩០ ផ្លូវលេខ ៦៤៤ ក្រុម ១៧ ភូមិដើម៉ាកក្លឿ សង្កាត់ ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឱ្យ ដឹងថា ក្រៅពីការចាប់ខ្លួនពួកគេសមត្ថកិច្ចក៏ បានរឹបអូសឧបករណ៍ជាច្រើនផ្សេងទៀត ផងដែរ ៕
ប្រភពៈ ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top