ស្ទឹងត្រែង ៖ ចាប់រថយន្ត លុច្សស៊ីស ៤៥០ ១ គ្រឿង ដែលផ្ទុកឈើគ្រញូង ទម្ងន់ជាង១ តោន ត្រង់ចំណុច គីឡូ ម៉ែត្រលេខ ១៧ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង ១០ និង២០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៣។
សមត្ថកិច្ចចុះបង្ក្រាប បានបង្ហើបថា រថយន្ត ១ គ្រឿងនោះ ម៉ាក លុច្សស៊ីស ៤៥០ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2G-3347 បានចរាចរ ឈើចេញពីទីរួម ស្រុកសៀមប៉ាង ចូលមកដល់ចំណុច ខាងលើ ក៏ត្រូវបានសមត្ថ កិច្ចចម្រុះ ខេត្តស្ទឹងត្រែង ធ្វើការចុះបង្ក្រាបទាំងយប់តែម្តង ។ នៅក្រោយ ការបង្ក្រាបរថយន្ត ផ្ទុកឈើគ្រញូងនោះ ត្រូវបាននាំយកមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ធ្វើកំណត់ហេតុ ប្រគល់ជូនសមត្ថកិច្ចរដ្ឋបាល ព្រៃឈើ ខេត្ត ស្ទឹងត្រែង ចាត់ការបន្ត ។
មន្ត្រីខណ្ឌរដ្ឋបាល ព្រៃឈើខេត្តបានឲ្យដឹងថា ឈើគ្រញូងដែលបានមកពីការបង្ក្រាបនោះ មានចំនួន ១៤២ ដុំស្មើ ១៤៣១ គីឡូក្រាម ហើយទាំងឈើ និងរថយន្ត ១ គ្រឿងនោះ កំពុងតែរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត ស្ទឹងត្រែង ។
ប្រភពពីសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា ឈើគ្រញូងដែលមានទម្ងន់ជាង ១ តោន និងរថយន្ត ១ គ្រឿងនោះ ត្រូវគេ ស្គាល់ថា អ្នករត់ការឈើឈ្មោះ ឌី អតីតជាទាហានខេត្តក្រចេះ ។
គួរំលឹកផងដែរថា នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ឈ្មោះ ឌី បានរត់ការឈើចេញ ពីស្រុកសៀមប៉ាង ចូល មកទីរួមខេត្តស្ទឹងត្រែង លុះមកដល់ចំណុចខាងលើ ត្រូវបានកម្លាំងនគរបាលខេត្ត និងរដ្ឋបាលព្រៃឈើបង្ក្រាប ៕
ប្រភពៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

