ភ្នំពេញ ៖ យុវជនពីរនាក់ ជាសិស្ស សាលា បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីរថយន្ដបង្កពីរគ្រឿង មួយគ្រឿង ម៉ាកហាយឡេនឌ័រ និងមួយគ្រឿងទៀត ម៉ាកកាមរីឆ្លាម បានបើកបុកម៉ូតូពីរក្រោយ រួចអូសជាច្រើន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈដែលយុវជនទាំងពីរនាក់ កំពុងជិះម៉ូតូធុនធំមួយគ្រឿង ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1BU-7998 លើ កំណាត់ ផ្លូវជាតិលេខ១ ស្រាប់តែដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដហាយឡេនឌ័រ បើកបុកពីក្រោយ បណ្ដាលឱ្យជនរងគ្រោះទាំងពីរដួលនៅលើ ផ្លូវ ។ ភ្លាមៗនោះ ស្រាប់តែរថយន្ដឆ្លាម ដែលជាបក្ខពួករបស់រថយន្ដហាយឡេនឌ័រ បានធ្វើដំណើរមកពីក្រោយក៏បុកនិងអូសជន រងគ្រោះជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង ។
ក្រោយបង្កគ្រោះថ្នាក់ចរាចររថយន្ដបានបើករត់រហូតដល់ផ្សារគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ប៉ុន្ដែពេលទៅដល់អ្នកបើករថយន្ដកាមរីឆ្លាម បានទុករថយន្ដចោល រួចហើយរត់ឡើងជិះរថយន្ដហាយឡេនឌ័រ គេចខ្លួនបាត់ទៅ ។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង ថា រថយន្ដឆ្លាម ដែលជនបង្កបន្សល់ទុកនៅ មុខផ្សារគគីរខាងលើនេះ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6254 ដោយឡែករថយន្ដហាយឡេនឌ័រ ដែលគេចខ្លួននោះ មិនពាក់ស្លាកលេខ។
បើយោងតាមសមត្ថកិច្ច ជនរងគ្រោះ ទី១ឈ្មោះថ្លាង សុបិន អាយុ១៧ឆ្នាំ មុខរបរ ជាសិស្ស រស់នៅភូមិយកបាត្រ សង្កាត់ក្បាល កោះ ខណ្ឌមានជ័យ និងទី២ ឈ្មោះវ៉ាន់ រតនា អាយុ១៧ឆ្នាំ មុខរបរជាសិស្ស រស់នៅ ជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមាន ជ័យ ។
បច្ចុប្បន្ន សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារអោបយំសោកយ៉ាង អាលោះអាល័យជាទីបំផុត ។
ប្រភពៈ ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top