ភ្នំពេញ: បុរស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​នារី​ម្នាក់ទៀត បានទទួល​រងរបួស​ធ្ងន់ ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរ រវាង ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា នៅ​ចំណុច​កែង​ផ្លូវ​១១៣ មុខ​ហាង​លក់​ម៉ូតូ​ហេង​លី ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១​និង​៥០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៣​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ដែល​ស្លាប់​ទាំងពីរ​នាក់​នោះ ឈ្មោះ សុខ រដ្ឋា អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៤ ផ្លូវ​១៦២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក និង​ឈ្មោះ ឈុត តូ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​តា​សែន ឃុំ​តូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើ​ហេតុ គេ​ឃើញ​ម៉ូតូ​ស៊ុយ​ស៊ូ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-8485 ជិះ​គ្នា ២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុច​កែង​ផ្លូវ​១១៣ មុខ​ហាង​លក់​ម៉ូតូ​ហេង​លី ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ញ​-0260 ភព​1 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង លើផ្លូវ​១១៣ ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​នារី​ម្នាក់ បានទទួលរ​ងរ​បួ​ធ្ងន់​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួល​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ចំណែក​ម៉ូតូ​ទាំង ២​គ្រឿង ត្រូវបាន​បញ្ជូនទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​៕
ប្រភព CEN


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top