ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងបង្កឡើងដោយរថយន្តស៊េរីទំនើបបើកបរក្នុងសភាពស្រវឹងបានរេចង្កូតពេញផ្លូវបណ្ដាលឲ្យបុកមនុស្សបន្តបន្ទាប់ជិត១០នាក់ មានអ្នកខ្លះស្លាប់នៅនឹងកន្លែង និងខ្លះទៀតរងរបួសធ្ងន់ស្រាល។
គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវជាតិលេខ១ មុខវត្តចំប៉ា ក្នុងសង្កាត់ក្បាលកោះ ខណ្ឌមានជ័យ។ ប្រភពជំហានដំបូងឲ្យដឹងថា រថយន្តបង្កម៉ាករ៉ង់រ៉ូវែរពណ៌ខ្មៅ ពាក់ស្លាកលេខ2AA-6777 ធ្វើដំណើរពីស្រុកកៀនស្វាយ ចូលមករាជធានីភ្នំពេញ ហើយមកដល់ចំណុចកើតហេតុអ្នកបើកបរទំនងជាស្រវឹងក៏បានបុក ម៉ូតូបន្តបន្ទាប់ជាច្រើនគ្រឿង និងមនុស្សរងរបួស ស្លាប់រដូករណែលតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនតៃកុងរថយន្តបង្កដើម្បីធ្វើការតាមផ្លូវច្បាប់៕
ប្រភព កម្ពុជាថ្មី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
