ស្ទឹងត្រែង៖ រថយន្តម៉ាកតួរីសមួយគ្រឿង ដឹកឈើប្រណិតប្រភេទធ្នង់ចេញ ពីទីរួមស្រុក សេសាន បម្រុងចូលមក ក្នុងខេត្តទាំងព្រឹក ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៣ លុះមកដល់ ចំណុចដុងតាដាំក្នុងភូមិស្រែពោធិ៍ ក្រុង/ខេត្តស្ទឹងត្រែង ក៏ត្រូវកម្លាំងអាវុធហត្ថ ក្រុងក្របួច ជាប់នៅពេលនោះដែរ រួចមកក៏នាំយកទៅកាន់ទីបញ្ជារការអាវុធហត្ថក្រុង ដើម្បីដោះស្រាយ។
លោកអនុសេនីយ៍ឯក សៅ វុត្ថា មេបញ្ជារការអាវុធហត្ថក្រុង បានឲ្យដឹងថា មុននឹងឈាន ទៅដល់ការឃាត់រថយន្ត តួរីសដឹកឈើប្រណិតនេះបាន ដោយមានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋឲ្យដឹងថា មានរថយន្តមួយគ្រឿង ម៉ាក តួរីស ពណ៌ទឹកប៊ិចចាស់ ចំណុះ ១២កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2J-0085 បានដឹកឈើ ចេញភូមិភ្លុក ក្នុងទឹកដី ស្រុកសេសាន ឆ្ពោះចូលមកក្នុងខេត្ត នៅពេលនោះលោកក៏បានបញ្ជា ឲ្យកូនចៅក្រោមឱវាទ ចុះទៅធ្វើ ការឃាត់ រថយន្តនោះតែម្តង។
លោកអនុសេនីយ៍ឯកបន្តទៀតថា ឈើប្រណិតនៅក្នុងរថយន្តនោះជាប្រភេទឈើធ្នង់ ចំនួន ២៤កំណាត់ និងមាន មុខកាត់ ២០សង់ទីម៉ែត្រ មានប្រវែង១ម៉ែត្រកន្លះ។  ក្រោយពីឃាត់រថយន្តដឹកឈើធ្នង់នោះរួចមក កម្លាំងអាវុធហត្ថ ក្រុងក៏ប្រគល់ទៅឲ្យ ជំនាញ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីដោះស្រាយបន្តទៅតាមនីតិវិធី។
ដោយបានទទួលបញ្ជាពីថ្នាក់លើ សមត្ថកិច្ចដែលពាក់ព័ន្ធនិងករណីនេះ ក៏បានអញ្ជើញ ម្ចាស់រថយន្តដែលដឹក ឈើធ្នង់នោះឲ្យចូលខ្លួនមកធ្វើកិច្ចសន្យារួច ប្រគល់រថយន្តទៅ ឲ្យម្ចាស់វិញ។
បើតាមប្រភពពីសមត្ថកិច្ច បានលួចបង្ហើបឲ្យដឹងថា រថយន្តដឹកឈើប្រណិត ដែលត្រូវ ឃាត់នេះ គឺតែងតែលួចដឹក ឈើប្រណិត ចូលមកក្នុងខេត្តជាច្រើនជើងមកហើយ ដោយមិនមានអ្នកណាដឹងឡើយ ទើបនៅពេលនេះត្រូវ បែកការណ៍តែម្តង៕
ប្រភពដើមពីៈ ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top