ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​សង្ស័យ​ម្នាក់​ដែល​លួង​លោម​ក្មេង​ស្រី​អាយុ​១០ឆ្នាំ​ពីរ​នាក់​ ​​ដឹក​យក​ទៅ​រំលោភ​បាន​សម្រេច ​និង​ម្នាក់​ទៀត​មិន​បាន​សម្រេច​ ​នៅ​លើ​ភ្នំ​ស្វាយ​ស្ថិត​នៅ​ភូមិ​អូរ​អំបិល​ ​សង្កាត់​​អូរ​អំបិល​ ​ក្រុង​សិរី​សោភ័ណ​ ​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ បែក​ការណ៍​ដល់​នគរបាល​ក្រុង​សិរី​សោភ័ណ​ ​និង​មាន​ការ​សម្រប​សម្រួល​ពី​លោក​ ​ផា​ន់​ ​ភី​រម្យ​ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ ​ចាប់​ឃាត់​ខ្លួន​បញ្ជូន​មក​អធិការ​ដ្ឋា​ន​នគរបាល​ក្រុង​ ​ដើម្បី​យក​មក​សាកសួរ​ ​ចាត់ចែង​តាម​​នីតិ​វិធី​ច្បា​ប់​។​ ​ លោក​វរ​សេនីយ៍​ត្រី​ ​ស៊ី​វ​ ​សុ​ជាតិ​ ​អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​ ​បាន​ឲ្យ​ដឹង​ថា​ ​បុរស​សង្ស័យ​មាន​ឈ្មោះ​ ​វ៉ា​ន់​ ​វី​ ​អាយុ​៣២ឆ្នាំ​ ​រស់​នៅ​ភូមិ​ស្ល​ក្រាម​ ​សង្កាត់​ស្ល​ក្រាម​ ​ក្រុង​ ​សៀមរាប​ ​ខេត្ត​សៀមរាប​ ​ហើយ​មក​ស្នា​ក់​នៅ​តាម​វត្ត​ ​នៅ​ក្នុង​ក្រុង​សិរី​សោ​ភ័​ណ​។​ លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ថា​ ​សមត្ថ​កិច្ច​ធ្វ​ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ ​បាន​ ​គ្រា​ដែល​ប្រជា​ពលរដ្ឋ​នៅ​ចំណុច​ខាង​លើ​ ​បាន​ឃើញ​ហើយ​រាយ​ការណ៍​មក​សមត្ថ​កិច្ច​ ​បុរស​សង្ស័យ​ ​ឈ្មោះ​ ​វ៉ា​ន់​ ​វី​ ​ដឹក​ក្មេង​ស្រី​តូច​ម្នាក់​ ​តាម​ម៉ូ​តូ​ឌុ​ប​ ​ហើយ​ចុះ​ប​ណ្តើ​រ​ ​បម្រុង​ឡើង​ ​ទៅ​លើ​ភ្នំ​ ​ខ​ណៈ​នោះ​សមត្ថ​កិច្ច​បាន​ទៅ​ដល់​ក៏​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​តែ​ម្ត​ង​។​ លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ​ជន​សង្ស័យ​ឈ្មោះ​ ​វ៉ា​ន់​ ​វី​ ​បាន​លួង​លោម​ក្មេង​ ​ស្រី​កំពុង​តែ​នៅ​រៀន​ក្នុង​សាលា​បឋម​សិក្សា​ព្រះ​ពន្លា​ ​សង្កាត់​ព្រះ​ពន្លា​ ​ ​ដោយ​និយាយ​លួង​ ​លោម​ក្មេង​ស្រី​នោះ​ ​ឲ្យ​ទៅ​ជាមួយ​ខ្លួន​ ​ដោយ​បើក​សៀវភៅ​ភូត​កុហក​រូប​គេ​ជា​គ្រូ​ប​ង្រៀ​ន​។​ លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ​ជន​សង្ស័យ​ឈ្មោះ​ ​វ៉ា​ន់​ ​វី​ ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ ​ឧស​ភា​កន្លង​ទៅ​ ​បាន​លួង​លោម​ក្មេង​ស្រី​អាយុ​១០ឆ្នាំ​ ​កំពុង​រៀន​សាលា​បឋម​សិក្សា​កំពង់​ ​ស្វាយ​ ​សង្កាត់​កំពង់​ស្វាយ​ ​នាំ​ចេញ​យក​ទៅ​រំ​លោម​បាន​សម្រេច​នៅ​លើ​ភ្នំ​ស្វាយ​ ​បាន​ម្នាក់​ដោយ​ម្នាក់​ទៀត​មិន​បាន​រំលោភ​នោះ​ទេ​ ​ប៉ុន្តែ​ជន​សង្ស័យ​បាន​ដោះ​យក​ក្រវិល​មួយ​គូ​ទម្ងន់​០៣ហ៊ុន​ ​ហើយ​ក៏​រត់​គេច​ខ្លួន​បាត់​ ​ដោយ​បុរស​សង្ស័យ​ប្រើ​វិធី​លួង​លោម​ភូត​កុហក​ដូច​ក្មេង​ស្រី​ខាង​លើ​ផង​ដែ​រ​។​លុះ​នៅ​ថ្ងៃ​កើត​ហេតុ​ខាង​លើ​ ​បុរស​សង្ស័យ​បាន​មក​លួង​លោម​ក្មេង​ស្រី​ម្នាក់​ទៀត​ ​ចេញ​ពីសា​លា​រៀន​ព្រះ​ពន្លា​ ​ហើយ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​តែ​ម្ត​ង​ ​។ នៅ​ចំពោះ​មុខ​សម​ត្ត​ កិច្ច​ជន​សង្ស័យ​ ​ឈ្មោះ​ ​វ៉ា​ន់​ ​វី​ ​បាន​ឆ្លើយ​ ​សារភាព​ថា​ ​រូប​គេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ប្រ​ ​ព្រឹ​ត្ត​បទ​ល្មើស​ទាំង​០២ ករណី​ ​ពិត​ប្រាកដ​មែន​ ​។ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ នគរបាល​ក្រុ​សិរី​សោភ័ណ​ ​បាន​ក​សាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​ការិយាល័យ​ជំនាញ​ស្នង​ការ​ ​ដ្ឋា​ន​នគរបាល​ខេត្ត​ ​ដើម្បី​យក​ទៅ​ចាត់​ការ​តាម​នីតិ​វិធី​ច្បា​ប់​ ៕
ប្រភពព័ត៌មានពី៖ នគវត្ត



សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top