ភ្នំពេញ៖ យក់ ឋិតរដ្ឋា ជាតារាចម្រៀងមាន ភាពល្បីល្បាញស្ថិតថេរ យូរឆ្នាំជាងគេ ក្នុងពិភពសិល្បៈចម្រៀង ទោះជាអ្នកនាងមាន កូននឹងស្វាមីទៅហើយក៏ដោយ ។ យក់ ឋិតរដ្ឋា ទោះជាមិនល្បីខ្លាំងកក្រើក ដូចកាលមុន តែបទចម្រៀងរបស់អ្នកនាងត្រូវបានយុវវ័យជាច្រើន ចេះច្រៀងតាម ពិសេសបទចម្រៀងត្រូវគេ និយមច្រើន។ ទោះជាមិនសូវផ្ទុះខ្លាំង ដោយសារខ្វះការផ្សព្វ ផ្សាយ ពីសំណាក់ផលិតកម្មក្ដី ។
យក់ ឋិតរដ្ឋា ត្រូវបានគេច្រណែនច្រើន រឿងដែលនាងជាស្ត្រី មានសំណាងជាងគេ ក្នុងពិភពសិល្បៈ ព្រោះមិនត្រឹមតែអាច រក្សាតំណែងបានល្អទេ ថែមទាំងមាន ស្វាមីចំាផ្គាប់ផ្គន់ មិនឲ្យស្រពោនចិត្តឡើយ គ្រាន់រថយន្ត ដែលនាងប្រើប្រាស់ គឺហ៊ឺហារវ៉ាដាច់គេ ។ តែអ្នកនាងហាក់ មិនសូវសប្បាយទេ ពេលស្វាមី រវល់ខ្លាំងពេក ស្ទើរតែរកពេលឲ្យ គ្រួសារមិនបាន ។
ចំណែកនៅលើវេទិការតន្រ្តីមួយ យក់ ឋិតរដ្ឋា ត្រូវបានពិធីករ ពិធីការនី សួរសំណួរជាច្រើនទាក់ទង នឹងជីវិតរស់នៅប្រចាំថៃ្ងរបស់នាង ព្រោះក្នុងសិល្បៈ ចម្រៀងយុវវ័យ មានតែនាងទេ ដែលមានគ្រួសារ ក្រៅពីនោះមិនហ៊ាន បើកចំហរជាសាធារណៈឡើយ ច្រើនតែលាក់លៀម ខ្លះទៀតមាន អ្នកឧបត្ថម្ភជាដើម ដែលនាំឲ្យស្អុយអសោធ ដល់ឈ្មោះតារាចម្រៀងល្អ ។
យក់ ឋិតរដ្ឋា ក៏ទើបតែត្រូវបាន គេហទំព័រមួយ ផ្សាយពីវីដេអូ តាំងពីឆ្នាំ២០០៣ ដែលក្នុងនោះ ពួកនាងលេងសើចធម្មតាសោះ ហើយមិនបានយកមកបង្ហោះ ជាសាធារណៈទេ តែអ្នកយកមកផ្សព្វផ្សាយ ហាក់ខ្វះរឿងនិយាយ ណាស់ វាពុំមែនជាចេតនាល្អ ឡើយ ខណៈនាងមានកូន អាចជះឥទ្ធិពលមិនល្អ ហើយរឿងនោះ កើតឡើងយូរណាស់មកហើយ ។
ចំណែករឿងគួរឲ្យចាប់អារម្មណ៍ខ្លាំង យក់ ឋិតរដ្ឋា បានលើកមកនិយាយ គឺបានដាស់តឿន ដល់សិល្បការិនីជំនាន់ក្រោយ ឲ្យចេះ រៀបចំអត្តចរិកបានថ្លៃថ្នូរ មិនថាចំពោះ អ្នកជិតខាង អ្នកគាំទ្រចំពោះសិល្បៈរៀមច្បងទេ ត្រូវមានចរិកល្អ ទោះជាខ្លួនមានសមត្ថភាព ល្អប៉ុណ្ណាក៏ដោយ ក៏ត្រូវចេះឱនលំទោន ព្រោះសិល្បៈមិនឋិតឋេរ ដើម្បីរក្សាលំនឹងបានទេ ចំណុចនេះពិតជាសំខាន់ណាស់ ។
ចំណែកវត្តមាន នៅលើវេទិការតន្ត្រី លើកនេះ យក់ ឋិតរដ្ឋា បានបង្ហាញរូបសម្រស់ស្រស់ស្អាតដដែល ពិសេស ទឹកដមសំឡេងដ៏ក្រអួនក្រអៅ ខ្ពស់មិនស្រកស្រុត ។ កាន់តែពិសេសជាងនេះ អ្នកនាង គឺនៅតែរក្សាទំនាក់ទំនងល្អ ជាមួយអ្នកគាំទ្រ ពោលមិនធ្វើឲ្យអ្នកគាំទ្រ ខកបំណងឡើយ ៕
ប្រភព៖ lookingtoday
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !




