យោងតាមខ្សែវីដេអូឃ្លីបមួយដែលត្រូវបានគេបង្ហោះចូលទៅ ក្នុងបណ្តាញទំនាក់ទំនងសង្គមFacebook កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហាញឲ្យឃើញពីហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ពោលគឺបុរសវ័យចំណាស់ម្នាក់ដែលទំនងជាជនជាតិឥណ្ឌា បានផឹកស្រារហូតដល់ស្រវឹងយ៉ាងជោកជាំ ដើរទ្រេតទ្រោតឆ្លងផ្លូវម្នាក់ឯង តែដោយស្ថានភាពស្រវឹងមិនអាចគ្រប់គ្រងខ្លួនឯងបាន ធ្វើឲ្យបុរសប្រមឹកនេះរអិលដួលផ្ងារក្រោយ ហើយត្រូវរថយន្តកិនចំក្បាលបែកឮសូរផូងតែម្តង។
តាមរយះការសង្កេតមើលក្នុងវីដេអូរន្ធត់ព្រឺព្រួចនេះ មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ជាជនអនាថាម្នាក់ មិនដឹងជាស្រវឹងមកពីណា បានដើរទ្រេតទ្រោតមួយៗ ឆ្លងកាត់ផ្លូវពីម្ខាងទៅម្ខាង ស្របគ្នាជាមួយនឹងការធ្វើចរាចរទៅមកមានសភាពរវ ល់គួរសមដែរ។ ក្រោយមកគេបានឃើញរថយន្តប្រភេទមួយតោនកន្លះមួយគ្រឿង បានបើកមកដល់ ប៉ុន្តែអ្នកបើកបរបានបង្អន់ល្បឿនហើយឈប់មួយកន្លែង ដោយហេតុថាឃើញបុរសប្រមឹកកំពុងតែដើរកាត់សឹងតែមិនអាច ទប់លំនឹងខ្លួនឯងបានផង។ ពេលបុរសនោះដើរផុតហើយ តៃកុងឡានក៏បន្តដំណើរទៅមុខទៀត ប៉ុន្តែចៃដន្យអាក្រក់អ្វី ដោយសារតែអំណាចសុរាខ្លាំងពេក បុរសរងគ្រោះបានរអិលដួលផ្ងារក្រោយវិញ ធ្វើឲ្យក្បាលចូលចំកង់ក្រោយផ្នែកខាងឆ្វេងនៃរថយន្ត កិនចំពីលើបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអណោចអធម៌បំផុត។
ក្រោយពីវីដេអូនេះត្រូវបានបង្ហោះចូលក្នុងFacebook រួចមក គេសង្កេតឃើញថាមានអ្នកចូលមកComment និងShare តៗគ្នាយ៉ាងគគ្រឹកគគ្រេងផងដែរ។
បើចង់ដឹងថាតើវីដេអូនេះរន្ធត់យ៉ាងណានោះ សូមប្រិយមិត្តទស្សនាឃ្លីបរយះពេល៣០វិនាទីដូចខាងក្រោម៖
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
