ភ្នំពេញ ៖ ស្រីស្រស់សាច់ សខ្ចី ម្នាក់បានបានយកដុំថ្មនិងឥដ្ឋ៤ជ្រុងគប់ទៅ អ្នកធ្វើដំណើរតាមរថយន្តនិងម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើលនៅតាមដងផ្លូវ យ៉ាងខ្លាំងព្រោះតែរូបនាងចងប៉ូលិសទាំងយប់ វេលាម៉ោង ៨ និង ២០នាទី ថ្ងៃទី០៩ កក្កដា ២០១៣ នៅតាមបណ្តោយផ្លូវ១៦៣ កែងផ្លូវ៣៤៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។ បើតាមប្រភពពីមត្ថកិច្ចបានមកអន្តរាគមន៍និងធ្វើការសាក សួរទៅ ក្មេងស្រីនោះ បានឲ្យថាក្មេងស្រីនោះប្រហែលជា មានជំងឺសសៃប្រសាទហើយញៀនថ្នាំ បានជាយកដុំថ្មគប់អ្នកដំណើរដូច្នេះ ។ បើតាមក្មេងស្រីខាងលើនាងនិយាយថា មូលហេតុដែលនាងយកដុំថ្មគប់លើប្រជាពលរដ្ឋ គឺនាងចង់ឱ្យសមត្ថកិច្ចមកចាប់នាងយកទៅប៉ុស្តិ៍ ៕
ប្រភពដើម : toussanakkhmer
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
