នាង ប៉ារីស ហ៊ីលតុន ដែលជាទាយាទស្រីម្ចាស់សណ្ឋាគារ ហ៊ីលតុន ដ៏ល្បីនៅអាមេរិកនោះ បានសារភាពថា នាងមានការរន្ធត់ចិត្ត និងខ្មាសគេខ្លាំងណាស់ ចំពោះការបែកធ្លាយចេញខ្សែវីដេអូសិចរបស់ខ្លួន ជាមួយនឹងអតីត មិត្តប្រុសចិត្តពាល លោក រីច សាឡូម៉ុន ជាសាធារណៈនោះ។
តារាវ័យ ៣២ឆ្នាំ រូបនេះនិយាយថា នាងមានការឈឺចាប់នឹងទង្វើដ៏អគតិរបស់អតីតមិត្តប្រុសនោះ ព្រោះហាក់ដូចជាស្រមោលអន្ទោល តាមប្រាណនាងអ៊ីចឹង។ នាងបាននិយាយទៀតថា នាងសោកស្តាយចិត្តភក្តីរបស់ខ្លួនណាស់ ដែលខំស្រឡាញ់ និងស្មោះត្រង់ចំពោះរូប គេកាលពីមុនមក។ ពេលនេះ ប៉ារីស ហ៊ីលតុន បានសារភាពថា នាងលែងចង់ទុកចិត្តមនុស្សប្រុសៗទៀតហើយ៕
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
