ខេត្តកំពង់ស្ពឺ​​៖ ​ស្រ្តី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បន្ទាប់​ពី​គេ​ប្តឹង​អំពី​​បទ​លួច​ឈើ​ ក្រោយ​ពី​ស្រ្តី​រូប​នោះ​បាន​យក​​រថយន្ត​​ចូល​ទៅ​ដឹក​ឈើ​ចេញ​ពី​ដី​​លំ​នៅ​ឋាន​គេ​មួយ​កន្លែង​​ស្ថិត​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រួច​​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៣ ។​
ប្រភពព័ត៌មានរបស់យើងបានឲ្យដឹងថា រឿងចោទប្រកាន់ខាងលើនេះគឺជារឿងស្នេហាត្រីកោណ ព្រោះស្ត្រីដែលជាប់ចោទ​នោះជាប្រពន្ធដើម ​រីឯអ្នកប្តឹងគឺនាងចុង​ហើយដើមហេតុនៃរឿងនេះគឺដោយសារតែនាងដើមដឹងថា ប្តីខ្លួនបានយកលុយទៅទិញឈើឲ្យនាងចុងធ្វើផ្ទះ ទើបនាងដើមមិនសុខចិត្តក៏នាំគ្នីគ្នាទៅដឹកឈើនោះ យកមកវិញ តែមិនទាន់ដឹកបានផងស្រាប់តែត្រូវនាងចុងនោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ទាក់ទិននឹងសំណុំរឿងនេះលោក សោម បូរ៉ា​ ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌនិងលោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌមិនអាច​សុំការ​បំភ្លឺបានទេ ព្រោះមិនទាន់ទាំងសុំការបំភ្លឺផងលោកសម សាក់ ស្រែកខ្លាំងៗបញ្ជាឲ្យកូនចៅទះកំផ្លៀងអ្នកណាដែលថតរូបឡាននិងឈើ ដែលកំពុងតែមានការប្តឹងផ្តល់នេះ។
ប្រភពព័ត៌មានបានបន្តថា សំណុំរឿងនោះត្រូវបាននាងចុងទាមទារប្រាក់ចំនួន១០០០ដុល្លារ​ ដើម្បីបញ្ចប់រឿងហើយមានការសម្របសម្រួលពីអស់​លោកសមត្ថកិច្ច​ផងដែរ ៕
ប្រភព អង្គរធំមេឌា


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top