កំពង់ចាម:  បុរស​ម្នាក់​ដែល​អ្នកភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​អះអាងថា មាន​សតិ​មិន​គ្រប់លក្ខណៈ និង​មាន​វិបត្តិ​ក្នុង​គ្រួសារ ញៀន​ថ្នាំញៀន បាន យក​កាំបិត​ចិតបន្លែ​ចាក់​ទម្លាយ​បំពង់ក​ខ្លួនឯង​ស្លាប់​មួយ​រំពេច នៅក្បែរ​តារាង​បាល់ទាត់​របស់​ក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់ កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣ ស្រុក​មេមត់​។​ 
​លោក​វរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មេមត់ បាន​ប្រាប់ CEN នៅ​ថ្ងៃទី​១៣ ខែកក្កដា​ថា ជន ដែល​បាន​ប្រើ​កាំបិត​ធ្វើអត្តឃាត​ខ្លួនឯង ឈ្មោះ​ឡុ​ក យឿន ហៅ យី​វ អាយុ ៣៤ ឆ្នាំមាន​ទីលំនៅ​ភូមិ​ជាំ​ទ្រាក ឃុំ​ទ្រមូង ស្រុក​មេមត់​។ យី​វ បាន​ដើរ​ចេញពីផ្ទះ​របស់ ខ្លួន​ចម្ងាយ​ប្រហែល ២០០ ម៉ែត្រ​ឆ្លង​មក​ម្ខាង​ថ្នល់​ជិត​តារាង​បាល់ទាត់​របស់​ក្រុមហ៊ុនចម្ការកៅស៊ូ ស្ថិតក្នុង​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ទ្រមូង ក៏​យក​កាំបិត​ចាក់​សម្លាប់​ខ្លួនឯង​ផ្អើល​អ្នកលក់ដូរ​ជិត​ទីនោះ​។​
​    ​
​លោក​មេបញ្ជាការ​បាន​ដក់ស្រង់​សម្តី​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​របស់​ជនរងគ្រោះ និង​អាជ្ញាធរ​មូលដ្ឋាន​ថា ការដែល យី​វ គ្មាន​មុខរបរ​ពិតប្រាកដ​ទេ សព្វថ្ងៃ​ជួនកាល​គេ​ធ្វើជា​អ្នក​លីសែង​ឲ្យ​អ្នកភូមិ ហើយ​មួយរយៈ​ចុងក្រោយ​ឧស្សាហ៍​ឃើញ យី​វ សេព​គ្រឿងញៀន​។ ការ​នេះ​នាំ​ឲ្យ​គិត​ខ្លី ដោយសារ​គេ​ជា​មនុស្សម្នា​ក់មាន​សតិ​មិន​គ្រប់គ្រាន់​ពី​កំណើត​បន្ថែម​ផង ក៏​សម្លាប់​ខ្លួនឯង​តែម្តង​៕
ប្រភពៈ CEN


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top