ខេត្តបន្ទាយមនានជ័យ ៖ បុរសម្នាក់លោតចូលទឹកស្រះសម្លាប់ខ្លួនមិនដឹងមូលហេតុ គ្រាដែលរូបគាត់បានផឹកស្រាស្រវឹងជោកជាំផងនោះកាលពីវេលាម៉ោង៤និង៥នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចស្រះទឹកជាប់និងរបងផ្ទះរបស់ខ្លួន ស្ថិតនៅ ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មានពីនគរបាលប៉ុស្ថិ៍រដ្ឋបាលឃុំម៉ាឡៃបានឲ្យដឹងថា បុរសដែលលោត ទឹកស្រះសម្លាប់ខ្លួនមានឈ្មោះ ជិន ខេន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម មកស្នាក់នៅជាមួយបងប្រុស ដើរឃ្វាលគោឲ្យបងនៅចំណុចភូមិ-ឃុំខាងលើ ។
ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញឈ្មោះ ជិន ខេន មានអាការស្រវឹងស្រាជាទម្លាប់បុរសរូបនេះតែងតែផឹកស្រាស្រវឹងជាប្រចាំ បន្ទាប់មកមិនដឹងមានបញ្ហាអ្វី គេឃើញបុរសរូបនោះដើរចេញពីផ្ទះផ្លោះឡើងលើរបងឈរលោតពីលើរបងចូលទៅក្នុងស្រះទឹកដែលមានជម្រៅជ្រៅ ។ ពេលនោះប្រជាពលរដ្ឋ ដាក់មងនៅក្បែរកន្លែងកើតហេតុឃើញដូច្នេះនឹកស្មានឈ្មោះ ជិន ខេន លោតមុជទឹក ស្រះលេងក៏មិនមានចាប់អារម្មណ៍ ។ លុះក្រោយមកបន្តិចគេមិនឃើញគាត់ងើបឡើងវិញទេ រំពេចនោះអ្នកដាក់មងរូបនោះក៏មានការសង្ស័យថាគាត់ទំនងជាលង់ទឹក ទើបមានការភ្ញាក់ផ្អើលឆោឡោឡើងហៅប្រជាពលរដ្ឋនាំគ្នាចុះទៅរាវរករយៈពេលកន្លះម៉ោង ទើបរកឃើញ ប៉ុន្តែហួសពេលទៅហើយ ព្រោះបុរសរងគ្រោះលង់ទឹកដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ។ បន្ទាប់មកសាកសពត្រូវបានបងប្រុសរៀបចំចាត់ចែងធ្វើបុណ្យតាម ប្រពៃណី ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្ថិ៍ឃុំម៉ាឡៃបានបន្តឲ្យដឹងថា បុរសឈ្មោះ ជិន ខេន ទំនងជាមានអារម្មណ៍ធុញថប់ក្នុងជីវិត ពិបាកចិត្តរឿងប្រពន្ធលែងចោល ចេះតែ ផឹកស្រាគ្មានថ្ងៃលួសទើបមករស់នៅជាមួយបងប្រុសនៅស្រុកម៉ាឡៃជាច្រើនឆ្នាំមកហើយ បន្ទាប់ពីប្រពន្ធលែងលះចោល ហើយគាត់មានកូន៣នាក់ រស់ជាមួយប្រពន្ធនៅខេត្តកំពង់ចាម ៕
ប្រភព៖ នគវត្ត
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
