យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមួន កាលពីថ្ងៃសៅរ៍ ទី១៣ កក្កដា បានធ្វើការ ថ្កោលទោសចំពោះការសម្លាប់កងថែរក្សា សន្តិសុខអង្គការសហប្រជាជាតិ ជនជាតិតង់សានី នៅភាគខាងត្បូង ទីក្រុងដាហ្វ័រ ប្រទេសស៊ូដង់ ដោយលោកបានហៅការវាយប្រហារនេះ ថាជាទង្វើដ៏សាហាវយង់ឃ្នងបំផុត។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៣ នេះ បានឲ្យដឹងដោយ ដកស្រង់នូវសម្តីរបស់អ្នកនាំពាក្យលោក បាន គីមូន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក បាន គីមូន បានខឹងសម្បរយ៉ាងខ្លាំង ពេលដឹងពីការវាយប្រហារដែលធ្វើឡើងដោយអ្នកវាយប្រហារ មិនស្គាល់អត្តសញ្ញាណ ធ្វើការវាយឆ្មក់ទៅលើក្បូនរថយន្តទាហាន និងនគរបាលនៃសហភាពអាហ្វ្រិក។
មន្រ្តីរូបនោះ បានបន្តថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារដ៏សាហាវ យង់ឃ្នងនេះ ទៅលើក្រុមប្រតិបត្តិការចំរុះពូជសាសន៍ របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងដាហ្វ័រ ប្រទេស ស៊ូដង់ រយៈពេលបីលើកក្នុងបីសប្តាហ៍ ហើយលោក បាន គីមួន រំពឹងថា រដ្ឋាភិបាលប្រទេសស៊ូដង់ នឹងចាត់វិធាន ការឲ្យបានឆាប់ដើម្បីនាំយកជនដៃដល់មកកាត់ទោស។
មន្រ្តីដដែលបានឲ្យដឹងទៀតថា កងថែរក្សាសន្តិភាពជនជាតិតង់សានី០៧នាក់បានត្រូវសម្លាប់ ហើយ១៧នាក់ ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមអ្នករងរបួសទាំងនោះមាន០៤នាក់ជាមន្រ្តីប៉ូលីសក្នុងប្រតិបត្តិការចំរុះពូជសាសន៍របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងដាហ្ស៊ូ ប្រទេសស៊ូដង់(UNAMID) ដែលនៅក្នុងនោះមានមន្រ្តីជាស្រ្តី០២នាក់ ហើយនិងទាហានចំនួន១៣នាក់។
គួរបញ្ជាក់ថា ចាប់តាំងពីមានការដាក់ពង្រាយក្រុមប្រតិបត្តិការចំរុះ ពូជសាសន៍របស់អង្គការសហប្រជាជាតិ នៅ ក្នុងទីក្រុងដាហ្វ័រ ប្រទេសស៊ូដង់ កាលពីដើមឆ្នាំ២០០៨មក បេសកកម្មនេះ បានធ្វើឲ្យបាត់បង់អាយុជិវិតបុគ្គលិក របស់ខ្លួនជាង៤០នាក់ នៅក្នុងការវាយប្រហារដោយខ្មាន់កាំភ្លើងមិនស្គាល់មុខនៅក្នុងតំបន់នោះ។
សូមជម្រាបថា បច្ចុប្បន្ននេះ ក្រុមប្រតិបត្តិការចំរុះពូជសាសន៍ របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងដាហ្វ័រ ប្រទេសស៊ូដង់ មានបុគ្គលិកយោធាជាង១៩.៥៥០ នាក់ និងនគរបាលចំនួន ៦.៤០០នាក់៕
ប្រភពៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
