ព្យុះ​ខ្សាច់​ជា​ទ្រង់ទ្រាយ​ធំ​មួយ​បាន​ឆ្លង​ កាត់​តំបន់​មួយ​ស្ថិត​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៥​កក្កដា​ បង្ក​ឱ្យ​ប្រព័ន្ធ​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ ត្រូវ​កាត់​ផ្ដាច់​ និង​មើល​មិនឃើញ​ផ្លូវ​ ដោយសារ​តែ​ព្យុះ​ខ្សាច់​គ្របដណ្ដប់​ ។​
​ព្យុះ​ខ្សាច់​បាន​ចាប់ផ្ដើម​ចេញពី​ស្រុក​ Pinal​ នៃ​រដ្ឋ​អា​រី​ហ្សូ​ណា​ ហើយ​ធ្វើ​ដំណើរ​ ឆ្ពោះទៅ​ទិសពាយ័ព្យ​ ដោយ​ឆ្លងកាត់​៣​ ស្រុក​ គឺ​ស្រុក​ Mesa​ ,​ Chandler​ និង​ Gilbert​។​ ព្យុះ​ខ្សាច់​នោះ​មាន​ចម្ងាយ​ដល់​ ទៅ​១៦​គីឡូម៉ែត្រ​ ធ្វើ​ឱ្យ​កម្រិត​នៃ​ការ​ មើលផ្លូវ​ខាង​មុខ​មិន​បាន​ឆ្ងាយ​នោះ​ឡើយ​ បង្ក​ការ​រាំងស្ទះ​យ៉ាង​ខ្លាំង​ដល់​ចរាចរ​នានា​ ក្នុង​តំបន់​។​ ព្យុះ​ខ្សាច់​បាន​ធ្វើ​ឱ្យជើង​ហោះ​ ហើរ​មួយ​ចំនួន​នៅ​អាកាសយានដ្ឋាន​ Phoenix-Mesa​ ។​
​ព្យុះ​ខ្សាច់​តែងតែ​កើត​ឡើងជា​ញឹក​ ញាប់​នៅ​អា​មេ​រិ​ក​ ។​ មូលហេតុ​ដោយ​ សារ​តែ​អាកាសធាតុ​ក្ដៅ​ខ្លាំង​និង​ពេល​ មាន​ខ្យល់កួច​ខ្លាំង​អាច​កួច​នាំ​យក​ខ្សាច់​ ពី​វាល​រហោស្ថាន​ឡើង​ទៅ​លើ​អាកាស​ បង្ក​ឱ្យ​មាន​រលក​ខ្សាច់​ជា​ទ្រ​ទង់​ទ្រាយ​ធំ​ បក់​បោក​តាម​ជំនោរ​ទិស​ខ្យល់​ ប៉ះពាល់​ ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​នៅ​ក្បែរ​នោះ​ ៕​
ប្រភពៈ នគរវត្ត


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top