ខេត្ដកំពង់ឆ្នាំង ៖ ជនសង្ស័យជាចោរលួចទូកម្នាក់ត្រូវបានប្រជាពលរដ្ឋរាយ ការណ៍មកសមត្ថកិច្ច នគរបាល ដើម្បីចាប់ខ្លួន បន្ទាប់ពីរូបគេបានយកទូកម៉ាស៊ីន២ គ្រឿងមកលក់ឱ្យប្រជាពលរដ្ឋ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោកពេជ្រ រ៉ី នាយផ្នែកបទមជ្ឈឹម១ នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនឈ្មោះសុំ ហុន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិក្បាលកន្លង់ ឃុំពាម ឆ្កោក ស្រុកជលគិរី ខេត្ដកំពង់ឆ្នាំង ។
តាមចម្លើយសារភាពជនសង្ស័យ បានលួចទូកម៉ាស៊ីនចំនួន២គ្រឿងរបស់ ប្រជាពលរដ្ឋពីចំណុចភូមិក្បាលកន្លង់ ឃុំពាមឆ្កោក នៅវេលាម៉ោង១២និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៣ យកមកលក់នៅភូមិ ចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្នុងតម្លៃថោកទើបប្រជាពលរដ្ឋសង្ស័យ រាយការណ៍ឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន តែម្ដង ។
ប្រជាពលរដ្ឋនៅភូមិចុងកោះបានប្រាប់ ឱ្យដឹងថា នៅព្រលឹមស្រាងគេឃើញជនសង្ស័យដេកនៅលើទូកម៉ាស៊ីននេះ ក្រោយមកជនសង្ស័យបានអំពាវនាវ លក់ម៉ាស៊ីនទូកទាំង២គ្រឿងនេះក្នុងតម្លៃ ជាង១០ម៉ឺនរៀលដោយប្រាប់ថាអត់លុយ ធ្វើសោហ៊ុយទៅភ្នំពេញ ព្រោះគេបាន លែងប្រពន្ធ ។ ប៉ុន្ដែដោយលក់ក្នុងតម្លៃ ថោកពេក ពលរដ្ឋសង្ស័យថាលួចរបស់ គេយកមកលក់ទើបរាយការណ៍ឱ្យសមត្ថ កិច្ចចាប់ខ្លួនតែម្ដង ។បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្ដតាមនីតិវិធី ៕
ប្រភពពី នគរវត្ត
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
