កម្ដៅកើនឡើង និងអាកាសធាតុក្ដៅ ហែងកំពុងតែកើតឡើងនៅក្នុងប្រទេស ជប៉ុនបានសម្លាប់មនុស្ស៣នាក់ និង ២៥០០នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាល ដោយមានអាការពិបាកដកដង្ហើម ក្ដៅក្រហល់ក្រហាយ ។
សីតុណ្ហភាពនៅខេត្ដយ៉ាម៉ាណាស៊ី ភាគកណ្ដាលនៃប្រទេសនេះកើនឡើង ដល់ទៅ៣៩,១អង្សាសេ ចំណែកនៅក្នុង តំបន់ផ្សេងទៀត សីតុណ្ហភាពចាប់ពី៣៥អង្សាសេឡើង ។
ក្រសួងគ្រប់គ្រងគ្រោះមហន្ដរាយ និងបង្កាអគ្គិភ័យជប៉ុនបានឱ្យដឹងថា នៅសបា្ដហ៍ទី១ ដើមខែកក្កដាមានពលរដ្ឋ ២៥៩៤នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលដោយក្ដៅខ្លាំង ។ ក្នុងចំណោម ជនរងគ្រោះមានពាក់កណ្ដាល មានវ័យ ចាប់ពី៦៥ឆ្នាំឡើង ។
ដើម្បីបង្ការអាកាសធាតុក្ដៅខ្លាំង រដ្ឋាភិបាលជប៉ុនបានស្នើប្រជាពលរដ្ឋ ពិសាទឹកឱ្យបានគ្រប់គ្រាន់បញ្ចៀសសកម្មភាពកម្សាន្ដនានានៅខាងក្រៅ ។
សីតុណ្ហភាពក្ដៅខ្លាំងអូសបន្លាយរយៈ ពេលជាង១សបា្ដហ៍កន្លងមក ជាសញ្ញា មួយបង្ហាញឱ្យឃើញថា រដូវក្ដៅឆ្នាំនេះ លឿនជាងឆ្នាំមុនៗ ហើយអាចបញ្ចប់ ទៅនៅក្នុងខែនេះ ។ បន្ទាប់ពីរដូវក្ដៅជប៉ុននឹងប្រឈមរដូវវស្សាដែលមាន ភ្លៀងធ្លាក់ជោកជាំ ៕

ប្រភពពី នគរវត្ត
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !