ភ្នំពេញ: ​បួន​នាក់​បានទទួល​រងរបួស​ធ្ងន់ ក្រោយពី​ត្រូវ​រថយន្ត​ស្ព័​រ​មួយគ្រឿង​បើក​បុក​ជា​បន្តបន្ទាប់ ពីមុខ​វត្ត​ស្ទឹងមានជ័យ ដល់​មុខ​សាលា​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​វ័យ​ជាង ៣០​ឆ្នាំ បើករថយន្ត​ស្ព័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-4003 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​មុខ​វត្ត​ស្ទឹងមានជ័យ រថយន្ត​ក៏បាន​រេ​ចង្កូត​បុក​រ៉ឺម៉ក​ដឹក​ក្រូចឆ្មារ ១​គ្រឿង បណ្តាលឱ្យ​បុរស​អ្នកបើកបរ​រ៉ឺម៉ក​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​របួសធ្ងន់ និង​ស្ត្រី​ម្នាក់​ទើ​លើ​រថយន្ត​បង្ក​ជាង ៥០០​ម៉ែត្រ ទើប​ធ្លាក់​ពីលើ​រថយន្ត​រងរបួស​ធ្ងន់​។ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ជ្រុល​ទៅបុក​ម៉ូតូ​ស្តេ​ប ១​គ្រឿង​ទៀត នៅ​ជិត​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ បណ្តាល​ឲ្យ​បុរស ២​នាក់ រងរបួស​ធ្ងន់ បាក់ដៃ​បាក់ជើង​។ រថយន្ត​បន្ត​អូស​ម៉ូតូ​ស្តេ​ប​ពី​ចំណុចកើតហេតុ​ជាង ៣​គីឡូម៉ែត្រ ទើប​ម៉ូតូ​ខ្ទាត​ចេញពី​រថយន្ត ហើយ​រថយន្ត​បន្ត​បើក​រហូតមកដល់​មុខ​សាលា​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង ជ្រុល​ទៅបុក​គំនរ​សំរាម​បើក​ទៅមុខ​លែងរួច​។​
​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​មកកាន់​ទីស្នាក់កា​រ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៕​
ប្រភពៈ CEN


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top