កាលពីឆ្នាំមុនៗ តារាល្បីៗ ឱ្យតែមានរថយន្ត Lexus RX 300 ជិះ គឺឡូយហើយ។ ដោយឡែក នៅឆ្នាំ ២០១៣នេះ ក្រុមតារាទាំងប្រុសស្រី បានប្រកួតប្រជែងគ្នា មិនធម្មតាឡើយ រហូតដល់ហ៊ានជិះឡាន តម្លៃជាង ១០ម៉ឺនដុល្លារទៀតផង…។
- ព្រាប សុវត្ថិ ៖
តារាដែលល្បីបាន១៦ឆ្នាំ (១៩៩៧-២០១៣) ឈានមុខនៅរស្មីហង្សមាស នេះ ធ្លាប់ជិះ Lexus RX 300 ពណ៌ខ្មៅ ជាច្រើនឆ្នាំ ទើបផ្លាស់ មកជិះ Range Rover ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ តម្លៃ១២ម៉ឺនដុល្លារ កាលពីឆ្នាំ២០១១ ហើយកាលពីខែឧសភា ២០១៣ ព្រាប សុវត្ថិ បានកុម្មង់ឡាន Ford ស៊េរីE ឆ្នាំ២០១២ ពណ៌ស ១២កៅអី តម្លៃ១០ម៉ឺនដុល្លារ ទើបធ្វើឱ្យព្រាប សុវត្ថិ កាន់តែសង្ហា ដោយជិះឡានទំនើប ទាំង២ តម្លៃជាង២០ម៉ឺនដុល្លារ ផ្លាស់ប្តូររាល់ថ្ងៃ។
តាមការមើលឃើញជាក់ស្តែង ការដែលលោកព្រាប សុវត្ថិ មានទ្រព្យច្រើនបែបនេះ គឺបានមកពីការកើបលុយពីសិល្បៈតែម្តង ដោយក្នុង១ឆ្នាំៗ កំពូលតារារូបនេះ បានប្រមូលប្រាក់ពីការច្រៀង និងថតស្ពត បានរាប់សិបម៉ឺនដុល្លារ រួមទាំងការច្រៀងក្រៅប្រទេសផង។
- ឱក សុគន្ធកញ្ញា ៖
តារាឈានមុខគេជិត៣ឆ្នាំ (២០១០-២០១៣) សុគន្ធកញ្ញា ប្រាប់ថា ចង់ជិះ Range Rover ដែរ តែដោយសារជាប់រកស៊ីសម្អាងការ ត្រូវការដឹកអីវ៉ាន់ ទើបងាកមកជិះរថយន្ត ណិសសាន ទិតាន ពណ៌ខ្មៅ តម្លៃជាង៤ម៉ឺនដុល្លារ ហើយនាងបានកាន់ចង្កូតឡាន ដោយខ្លួនឯង។ ឱក សុគន្ធកញ្ញា មិនមានអ្នកណាសង្ស័យថា មានប្រុសឧបត្ថម្ភទិញឡានឱ្យជិះទេ ព្រោះជា តារាត្រូវប៉ាន់កើបលុយធំតែម្តង។
- ខេមរៈ សិរីមន្ត ៖
កាលល្បីតិចៗ នៅផលិតកម្មU 2 ខេមរៈ សិរីមន្ត ជិះឡាន Corolla ហើយពេល ហក់លោតទៅទើរលើសាន់ដេ ចាប់ផ្តើមឡើងកូដភ្លាម ក៏ជិះ Lexus RX 300 ពណ៌ខ្មៅ ក្រោយមក ពេលត្រឡប់ពីសម្តែងច្រៀងនៅអាមេរិក ២ខែកន្លះ នៅឆ្នាំ២០១១ ក៏ទិញ Toyota Tundra ២០០៨ ភ្ជាប់កន្ទុយសណ្តោង (Trailer) តម្លៃ សរុបជាង១០ម៉ឺនដុល្លារ។ តែចៃដន្យអាក្រក់ កាលពីថ្ងៃទី០៧ មីនា សិរីមន្ត បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តលោកប៉ះគ្នាជាមួយ ឡានកុងតឺណឺរ ខ្ទេចដូចចេកចៀន ស្ទើរតែមិនសល់ជីវិតផង។
ឥឡូវ សិរីមន្ត ជិះឡានថ្មី២គ្រឿង គឺ Range Rover ពណ៌ស្លាទុំ និង Toyota Tundra ស៊េរី២០០៨ ដូចគ្នា តម្លៃសរុបខ្ទង់១០ម៉ឺនដុល្លារ ជិះឆ្លាស់គ្នាយ៉ាងហ៊ឺហា។
- សុខ ពិសី ៖
ក្រោយបាត់មុខពីសិល្បៈ ជិត៦ខែ កាលពីចុងឆ្នាំ២០១១ និងដើមឆ្នាំ ២០១២ ដោយល្បីថា មានផ្ទៃពោះ តែពិសី ថាទៅរៀនកែសម្រស់នៅសាំងហ្គាពួរ នោះ ស្រាប់តែពិសី ជិះ ន្រាងេ វ្រៀរេ ពណ៌ស ស៊េរីឆ្នាំ២០១២ តម្លៃ ជាង១០ម៉ឺនដុល្លារ យ៉ាងសង្ហា។ សុខ ពិសី ត្រូវបានគេសង្ស័យថា មានគូស្នេហ៍ នៅពីក្រោយ តែតារារូបនេះ បានប្រកែកថា ជាលុយសន្សំពីអាជីពចម្រៀង។
- ឆន សុវណ្ណរាជ ៖
តារារោមទ្រូងច្រើនរូបនេះ ក៏មិនអន់ដែរ ជិះឡាន ២គ្រឿងផ្លាស់ប្តូរតែម្តង គឺ Lexus LX 47០ ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ តម្លៃជាង៤ម៉ឺនដុល្លារ និង Toyota Tundraពណ៌ស្លាបកំភេម ស៊េរី២០០៨ ដូចគ្នា តម្លៃជាង៤ម៉ឺនដុល្លារដែរ សរុបឡានទាំង២ ជិត១០ ម៉ឺនដុល្លារ។ ឆន សុវណ្ណរាជ ចាប់ផ្តើមល្បី និងហ៊ឺហា តាំងពីឆ្នាំ២០០៧ ពេលចូលហង្សមាស ហើយគេ សង្ស័យថា លោកមានប្រុសឧបត្ថម្ភ តែសុវណ្ណរាជ ច្រានចោល ដោយអះអាងថា លុយទាំងអស់ ជាកម្លាំងញើសឈាមលោកផ្ទាល់ បានពីការងារសិល្បៈ។
- ឌុច សុភា ៖
អ្នកមេម៉ាយ កូន១ ក្តៅស្រួយដូចដូងដុតនេះ បានជិះ Range Rover ២០០៦ ពណ៌ខ្មៅ តែឥឡូវ ស្រាប់តែឡើងកូដ ប្តូរស៊េរីមកជិះ Range Rover ពណ៌ស ស៊េរីឆ្នាំ២០១២ តម្លៃជាង១០ម៉ឺនដុល្លារ យ៉ាងឡូយ និងធ្វើឱ្យមិត្តរួមអាជីពកាន់តែស្ញប់ស្ញែងទៀត ដោយនាងទើបតែសម្ពោធវីឡាថ្មី តម្លៃខ្ទង់២០ ម៉ឺនដុល្លារ កាលពីពេលថ្មីៗនេះ ធ្វើឱ្យគេសង្ស័យថា មានប្រុសស្នេហ៍នៅពីក្រោយភាពហ៊ឺហានេះ។
-យក់ ថិតរដ្ឋា ៖
តារាស្រីនៅហង្សមាស យក់ ថិតរដ្ឋា ជិះឡានថ្លៃ ជាងគេ ពោលគឺមុននេះ ជិះ Range Rover ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ តែឥឡូវប្តូរមកជិះ Range Rover ពណ៌ស ធុនតូច ស៊េរីឆ្នាំ២០១២ តម្លៃជិត១០ម៉ឺនដុល្លារ យ៉ាងកាលីប ធ្វើឱ្យតារាស្រីហង្សមាស ដូចគ្នា តាម មិនទាន់ឡើយ។ យក់ ថិតរដ្ឋា មានប្តី លោកឃុំ ប៉ុណ្ណាដែត កាន់លុយនៅបុរីលក់ ផ្ទះល្វែងមួយ ដោយមានលុយរាប់សិបម៉ឺនដុល្លារ ដូចនេះ ចង់ជិះឡានម៉ូដស្អី ក៏បានដែរ។
- សុខ សោម៉ាវត្តី-ពេជ្រ សូលីកា ៖
អតីតពិធីការិនីទូរទស្សន៍បាយ័ន ដែលកំពុងសម្រាកមើលថែកូនខ្ចី អ្នកនាងសុខ សោម៉ាវត្តី ទើបសម្រាលបានជាង១ខែ រូបនេះ បានជិះឡានLexus LS 350 ពណ៌ខ្មៅ តម្លៃ១១ម៉ឺនដុល្លារ ដោយពេលខ្លះ នាងកាន់ចង្កូតឡានខ្លួនឯង និងជួនកាលមានអង្គរក្ស បើកជូន។ សោម៉ាវត្តី កំពុងត្រៀមវិលរកអាជីពចាស់ វិញ ពេលនាងរឹងដៃ រឹងជើងបន្តិច ដោយទូរទស្សន៍បាយ័ន នៅតែស្វាគមន៍នាងឱ្យកាន់កម្មវិធី “តន្ត្រីយុវវ័យ” វិញ។
ដោយឡែក នាងពេជ្រ សូលីកា អតីតតារាចម្រៀងនៅបៀរហ្គារដិន បុប្ផាជាយដែន និងផលិតកម្មM ក៏ជិះឡានម៉ាកនេះ តម្លៃ១១ម៉ឺនដុល្លារ ដូចគ្នា តែពណ៌ទឹកសមុទ្រ។ សូលីកា ត្រូវបានគេសង្ស័យថា នាងមានគូស្នេហ៍លោកផ្កាយ២ នៅពីក្រោយ ភាពឡូយឆាយនេះ តែនាងច្រានចោល។
- ទឹម រដ្ឋា ៖
តារាខ្ពស់ស្រឡះរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ខ្ទេចឡាន Lexus RX 330 ក៏ប្តូរមកជិះឡានអូឌី (Audi) ពណ៌ខ្មៅ ស៊េរី០៨ តម្លៃជិត៧ម៉ឺនដុល្លារ។ ទឹម រដ្ឋា តែងតែ ហ៊ឺហាគ្រប់ពេល ទើបមានការខ្សឹបខ្សៀវថា នាងមានប្រុសស្នេហ៍ជួយឧបត្ថម្ភ តែនាងប្រកែក។
- ខេនឌី ៖ តារាសម្តែងដែលភាគច្រើនលេចមុខនៅផលិតកម្មក្រៅស្រុកសោះ តែបែរជាមកលេងម៉ូដឡាន ឱ្យប្លែកពីគេតែម្តង គឺជិះឡាន BMW X6 ស៊េរី២០០៩ ពណ៌ខ្មៅ តម្លៃជិត១០ម៉ឺនដុល្លារ ហើយទើបបានសាងសង់វីឡាថ្មី ក្រោយផ្សារហេងលី តម្លៃដល់២៣ ម៉ឺនដុល្លារឯណោះ។ ខេនឌី ដ៏តូចច្រមក់នេះ មានទ្រព្យ ពេញដៃ ធ្វើឱ្យទាំងក្នុង និងក្រៅសិល្បៈ សង្ស័យថា នាងមានប្តីគេជ្រោមជ្រែង តែនាងបានបដិសេធ។
- ឈួន ស្រីម៉ៅ ៖
ប្អូនស្រីឈួន សុវណ្ណឆៃ រូបនេះ បានប្តូរពី ឡខ៉េស ឃ្រ៣៣០ មកជិះ Range Rover ពណ៌ខ្មៅ ឆ្នាំ២០០៨ តម្លៃជាង៦ម៉ឺនដុល្លារដែរ ហើយគេសង្ស័យថា នាង មានសង្សារ នៅកាណាដា ទិញឱ្យតែស្រីម៉ៅ បានច្រានចោល ដោយប្រកែកយ៉ាងញ័រមាត់ថា នាងខំហោះហើរជ្រែក ឱកាសទៅច្រៀងរកប្រាក់ ទើបបានឡាននេះជិះ មិនបាច់សង្ស័យអីផ្តេសផ្តាសទេ។
- ព្រីង ច័ន្ទបុត្រ ៖
អតីតតារាចម្រៀងក្នុងក្រុម 4 Stars រូបនេះ បានជិះកាមរីពណ៌ខ្មៅ ស៊េរី០៨ តែត្រូវប៉ាន់ដូចឡើង កាំជណ្តើរ ក្រោយពេលបានរៀបការជាមួយមេម៉ាយកូន៣ ទ្រព្យស្តុក ជាប្អូនថ្លៃនាយឧត្តមសេនីយ៍គន់ គីម មក ស្រាប់តែពេលនេះ នាយចេក បានជិះ Range Rover ពណ៌ខ្មៅ ស៊េរី២០០៨ តម្លៃខ្ទង់៦ម៉ឺនដុល្លារ ដោយមានអង្គរក្ស បើកជូនទៀតផង។
ក្រៅពីតារាល្បីៗខាងលើ គេកត់សម្គាល់ថា មានតារាស្រីល្បី២ដួង ជិះឡានសាមញ្ញ គឺនាងមាស សុខសោភា ជិះ Lexus RX 300 ពណ៌ត្រីឆ្លូញ និងសុគន្ធ និសា ជិះ Lexus RX 300 ពណ៌ស ឆ្លាស់គ្នានឹងឡាន Camry បាឡែន ពណ៌ស។
ដោយឡែក នាងអ៊ីវ៉ា ជិះ Range Rover ពណ៌សំបកឪឡឹក ម្តងម្កាល និងឡាន RAV 4 ពណ៌ទឹកសមុទ្រ។ លោកចា រិទ្ធី ជាអ្នកគ្រប់គ្រងកម្មវិធីសិល្បៈ ប៉ុស្តិ៍លេខ៥ និងជាអនុប្រធានសមាគមសិល្បករខ្មែរ ដែលជាអ្នកលេងម៉ូដឡានដែរ កំពុងជិះ Land Cruiser ២០០៨ ពណ៌ខ្មៅ តម្លៃជាង១០ម៉ឺនដុល្លារនេះ បាន និយាយថា “តារាខ្មែរយើងឥឡូវ រកលុយបានច្រើន ជាងមុនឆ្ងាយណាស់ ជួនកាល ពី៥-៦ម៉ឺនដុល្លារ ក្នុង ១ឆ្នាំទៀតផង។ អ៊ីចឹង មិនបាច់ឆ្ងល់ទេ គេអាចទិញ ឡានជិះល្អបាន បញ្ជាក់ថា អ្នកសិល្បៈយើងមានកំណើនប្រាក់ចំណូល តែការលេងម៉ូដឡានហ្នឹង វាប្រឈម- បញ្ហាខាតដែរ ពេលឡើងស៊េរី នេះជាការធម្មតា”។
លោកចា រិទ្ធី បានបន្ថែមថា “ខ្ញុំជឿថា មិនបាច់ មានគេឧបត្ថម្ភទេ តារាៗយើង គ្រាន់តែមានដីលក់ តែ១ហិកតារ បានរាប់លានដុល្លារ ខ្លាចអីទិញឡានល្អ ជិះទៅ?”៕
ប្រភព អង្គរធំមេឌា
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

