ភ្នំពេញ ៖ ម្ចាស់ផ្ទះសំណាក់ យីហោឡេស៊ី ហ្វីស និងក្មេងស្ទាវ ១០នាក់ ក្នុងនោះស្រី២ នាក់ ដែលទៅ ជួល បន្ទប់ដេក ដើម្បីនាំគ្នាជក់ ថ្នាំញៀន ត្រូវបានកម្លាំង នគរបាលការិយាល័យ ប្រឆាំងការ សំអាតប្រាក់ នៃមន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយ តំណាង អយ្យការ ចុះទៅឡោមព័ទ្ធ ឆែកឆេរ និងចាប់ខ្លួន ក្រោយពីទទួល ព័ត៌មាន និង សេចក្ដីរាយ ការណ៍ថា ពួកគេទាំងនេះជាប់ ពាក់ព័ន្ធនិង សកម្មភាព ចែកចាយ និងប្រើ ប្រាស់គ្រឿងញៀន ។
យោងតាមប្រភព ព័ត៌មានពី សមត្ថកិច្ច ដែលចូលរួម ក្នុងប្រតិបត្ដិការ បង្ក្រាបការជួញ ដូរនិងប្រើប្រាស់ គ្រឿងញៀន ខាងលើនេះ បានឱ្យដឹងថា រេកាយពីទទួល ព័ត៌មាន ថា មាន ក្រុមក្មេងស្ទាវប្រុស ស្រីប្រមាណ ១០នាក់ចូល ទៅជួលបន្ទប់ របស់ផ្ទះសំណាក់យីហោឡេ ស៊ីហ្វីស ស្ថិតនៅអគារលេខ២៥E ផ្លូវលេខ ៨១ ភូមិ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដើម្បីធ្វើសកម្មភាពជក់និងប្រើប្រាស់គ្រឿង ញៀនរួចមក នៅវេលា ម៉ោង ប្រមាណ១០ និង១០នាទីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣ កម្លាំងនគរបាល ប្រឆាំង គ្រឿង ញៀនរបស់ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី កម្លាំងនគរបាលមូលដ្ឋានចុះទៅឡោមព័ទ្ធ ហើយធ្វើការឆែកឆេរ និងឈាន ទៅដល់ ការឃាត់ខ្លួនជនសង្ស័យទាំងនេះយកទៅសួរនាំបន្ដទៀត ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានបន្ដទៀត ថា ក្រោយពីកម្លាំងសមត្ថកិច្ចចុះទៅឆែកឆេរ នៅក្នុងបន្ទប់ចំនួន៤ របស់ផ្ទះសំណាក់បានរឹប អូសថ្នាំញៀន ចំនួន២កញ្ចប់តូច រួមទាំងទូរ ស័ព្ទស៊េរីទំនើបៗ ចំនួន៧គ្រឿង ផងដែរ ។
ទាក់ទងប្រតិបត្ដិការ នៃការចុះបង្ក្រាប កន្លែងប្រមូលម្ដុំប្រើប្រាស់ គ្រឿងញៀនខាង លើនេះ នាយការិយា ល័យប្រឆាំងការសំអាត ប្រាក់នៃមន្ទីរប្រឆាំង គ្រឿងញៀន ក្រសួង មហាផ្ទៃ លោកសាន វុទ្ធី ដែលដឹកនាំ កម្លាំង សមត្ថកិច្ចចុះបង្ក្រាបនោះ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា រហូតមក ដល់ រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៣ ក្រុមក្មេងស្ទាវទាំង១០នាក់ ក្នុង នោះស្រីពីរនាក់ ស្ថិតក្រោម ការ សាកសួរនៅ ឡើយ ពីបទប្រើប្រាស់គ្រឿងញៀន ។ ដោយ ឡែក ម្ចាស់ផ្ទះសំណាក់ដែលត្រូវបានសមត្ថកិច្ច មូលដ្ឋានប្រាប់ថា មានឈ្មោះផៃ គន្ធី ភេទ ស្រី អាយុ៣៣ឆ្នាំ លោកសាន វុទ្ធី បានបញ្ជាក់ ថា សមត្ថកិច្ច របស់លោក ដោយមានការឯក ភាពពីព្រះរាជអាជ្ញា បានកោះហៅមកសួរនាំ ចំពោះការបើកអាជីវកម្ម ផ្ទះសំណាក់ ហើយ ក្រោយពីគាត់បង្ហាញឯកសារផ្លូវច្បាប់ត្រឹម ត្រូវហើយ នោះ សមត្ថកិច្ចរបស់លោកនឹង សម្រេចអនុញ្ញាតឱ្យត្រឡប់ទៅវិញ ។
យ៉ាងណាក៏ ដោយ ម្ចាស់ផ្ទះសំណាក់រូប នេះ ត្រូវបានលោកសាន វុទ្ធី អំពាវនាវនិង ជំរុញឱ្យមានការយក ចិត្ដទុកដាក់ នៅពេល ជួលបន្ទប់ឱ្យភ្ញៀវស្នាក់នៅ ចៀសវាងមាន ជនល្មើសមកជួល ដើម្បីធ្វើសកម្មភាព ល្មើស ច្បាប់ផ្សេងៗ ដូចជាការប្រើប្រាស់ និងចែក ចាយគ្រឿងញៀនជាដើម ។
យ៉ាងណាក៏ដោយ ក្រុមក្មេងស្ទាវទាំង១០ នាក់ ដែលចូលចិត្ដដើរលេងនិងភ្លេចការរៀន សូត្រនោះ ស្ថិត ក្រោមការសាកសួរពីសមត្ថ កិច្ចជុំវិញសកម្មភាព ប្រើប្រាស់ថ្នាំញៀននៅ ក្នុងបន្ទប់ផ្ទះសំណាក់ខាងលើនេះ ៕
ប្រភព ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !


