កូរ៉េ៖ យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយបានឲ្យដឹងថា កំពូលតារាចម្រៀង និងសម្តែង ក្នុងរឿងដ៏ល្បីដែល មានចំណងជើង “បំណុលផ្ទះជំពាក់ស្នេហ៍” លី យ៉ុងជេ ដែលមានឈ្មោះពិតថា Rain បានបញ្ចប់តួនាទី ក្នុងជួរកងទ័ពជាផ្លូវការ នៅព្រឹកថ្ងៃទី ១០ កក្កដានេះហើយ។
អ្នកគាំទ្រជាង ៨០០ នាក់ និងអ្នកកាសែតជាង ១០០ នាក់ បានចេញមកស្វាមន៍ ជាមួយនឹងការ វិលត្រឡប់របស់ Rain វិញ។ Rain ក៏បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយ ដោយបាននិយាយថា “សូមអរគុណ អ្នកទាំងអស់គ្នាដែ លចេញមកទទួលខ្ញុំ។ ខ្ញុំនឹងបន្ត ការងាររបស់ខ្ញុំវិញ ឲ្យបានល្អបំផុត”។
គួរបញ្ជក់ផងដែរថា Rain នឹងបន្តការងារសិល្បៈ របស់លោក ក្នុងផលិតកម្ម Cube Entertainment ឡើងវិញ៕




ប្រភព LookingToday


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top