ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីរថយន្ដដឹកទឹកកក បានបើកបុកអ្នកជិះម៉ូតូ ពេលឆ្លងផ្លូវចេញពីផ្ទះ កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ១ ភូមិស្តៅកន្លែង ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈដែលបុរសម្នាក់ កំពុងជិះម៉ូតូហុងដា សេ១២៥ មួយ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q-1541លើកំណាត់ ផ្លូវជាតិលេខ១ ស្រាប់តែដល់ចំណុចកើតហេតុ ក៏ ត្រូវរថយន្តដឹកទឹកកក បើកបុកចំពាក់កណ្តាល ម៉ូតូ បណ្ដាលឱ្យជនរងគ្រោះប៉ើង អូសលើទ្រូងផ្លូវ ប្រមាណជាង ១០ម៉ែត្រ ធ្លាយពោះវៀន ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ក្រោយបង្កគ្រោះ ថ្នាក់ចរាចរ អ្នកបើករថយន្ដ បាន បើករត់គេចខ្លួន ដោយបានទុក រថយន្ដចោល នៅកន្លែងកើតហេតុ ។
យោងតាម សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា រថយន្ដបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A-9832 ។
បើយោងតាម សមត្ថកិច្ច ជនរងគ្រោះ ឈ្មោះ សាត់ ប៊ុនធឿន អាយុ ២៣ ឆ្នាំ ស្នាក់នៅភូមិស្តៅកន្លែង ស្រុកកៀន ស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះ ជិះម៉ូតូឆ្លងផ្លូវពីត្បូងទៅជើង ខណ:ឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែ រថយន្ត ដឹកទឹកកក ដែលបើកបរក្នុងល្បឿនយ៉ាងលឿន ពីលិចទៅកើត ពោលគឺពីភ្នំពេញ ទៅអ្នកលឿង ហើយបុកចំពាក់ កណ្តាលម៉ូតូជាប់ក្រោមរថយន្ត អូសជាង១០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះធ្លាយពោះវៀនស្លាប់នៅនឹងកន្លែង តែ ម្តង។ បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅ នឹងកន្លែងកើត ហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូជនរងគ្រោះ និងរថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចធ្វើការ វាស់វែងអូសយកទៅរក្សា ទុកនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ  រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភពៈ ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top