ភ្នំពេញ: បុរសម្នាក់ បានបញ្ជារថយន្តឡិចស៊ីស៤៧០ របស់ខ្លួនទាំងស្រវឹងទៅបុកបង្គោលភ្លើងធ្លាក់បែកចង្កៀងអស់មួយ កាលពីវេលាម៉ោង ១និង៥០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ ចំណុចមុខបុរីពិភពថ្មី ខាងជើងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2D-7689 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចមុខបុរីពិភពថ្មី ខាងជើងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ រថយន្តបានរេចង្កូតមកខាងស្តាំដៃទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម រួចជ្រុលទៅបុកខឿនថ្នល់ បណ្តាលឱ្យខូចខាតអស់ ២កង់ រថយន្តបង្កបែកកង់មុខខាងឆ្វេងហើយព្យាយាមបើករត់គេចត្រូវសមត្ថកិច្ចចាប់ឃាត់បាន។
សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕
ប្រភព CEN
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !


