ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅតាមផ្លូវ បាន នាំគ្នាឡោមព័ទ្ធ និងចាប់វាយចោរឆក់ កាបូប ២នាក់ ក្រោយពីជនសង្ស័យទាំង នេះ បានធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរ នៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រួចហើយ ពួកគេទាំង ២ ដោយភ័យខ្លាំងពេកបានបើក ម៉ូតូស៊េរីចាស់ ១គ្រឿង ទៅបុកគូថរថយន្ដ អ្នកដំណើរ ក៏ដួលនៅខាងលិចស្ដុបទេពផន។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុ បានឱ្យដឹងថា ករណីប្រជាពលរដ្ឋ ឡោមព័ទ្ធ និងចាប់វាយចោរឆក់ទាំង ២ នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅខាងលិចស្ដុបទេពផន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
បើតាមសេចក្ដីរាយការណ៍ដដែល មុន ពេលកើតហេតុ ពួកគេទាំង ២នាក់ បានជិះ ម៉ូតូម៉ាក អេកាណូ ១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបពីអ្នកដំណើរ នៅមុខមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ រួចហើយបើករត់ ក៏ជ្រុលទៅ បុកគូថរថយន្ដរបស់អ្នកដំណើរ ១គ្រឿង បណ្ដាលឱ្យដួល ក៏ត្រូវបានប្រជាពលរដ្ឋនៅ ក្បែរនោះនាំគ្នាឡោមព័ទ្ធ និងចាប់វាយមួយ ដៃមួយជើង ប្រគល់ជូនសមត្ថកិច្ច ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ដែល គេមិនទាន់ស្គាល់អត្ដសញ្ញាណ ត្រូវបានគេ សួរនាំជាបណ្ដោះអាសន្ន នៅកន្លែងសមត្ថ កិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលា ការចាត់ការតាមផ្លូវច្បាប់ ៕
ប្រភពៈ ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top