ភ្នំពេញ៖ ស្រីជនជាតិវៀតណាមម្នាក់ ត្រូវសន្តិសុខ ផ្សារបឹងកេងកង ឃាត់ខ្លួន ខណ:ធ្វើសកម្មភាពឆក់កាបូបលុយ អាជីវករលក់ដូរ នៅក្នុងផ្សារបឹងកេងកង កាលពីម៉ោង១០ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ហើយត្រូវម្ចាស់កា បូបឃើញទាន់ស្រែកឆោឡោឡើងផ្អើលសមត្ថកិច្ច និងសន្តិសុខក្របួចជាប់តែម្តង។
ស្រ្តីជាជនសង្ស័យជាជនវៀតណាមខាងលើ មានឈ្មោះ ង្វៀង លីហាំង អាយុ ២៦ឆ្នាំ រស់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌមានជ័យ។
បើតាមការបង្ហាញរបស់សមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងកាបូបដែលស្រ្តីវៀតណាមលួចមិនបានសម្រេចនោះ មាន ប្រាក់ជាង២ពាន់ដុល្លារ។ នេះជាសំណាងល្អហើយ ដោយសារសន្តិសុខផ្សារឃើញ និងចាប់បានកុំអីមិនដឹងថា ម្ចាស់កាបូបសោកស្តាយយ៉ាងណាទេ។
យោងតាមវត្ថុតាង និងចម្លើយសារភាពរបស់ស្រ្តីសង្ស័យ លោកប្រធានផ្សារបឹងកេងកងសម្រេចបញ្ជូនទៅប៉ុស្តិ៍រដ្ឋ បាលនគរបាលបឹងកេងកងទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនិតិវិធីច្បាប់៕
ប្រភព៖ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
