ភ្នំពេញ: ​រថយន្ត​សណ្តោង​កុងតឺន័រ​របស់​ក្រុមហ៊ុន​តិច​ស្រ៊ុន បុក​ម៉ូតូ​និង​កិន​ដាច់​ជា​ពីរ​កំណាត់​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​អ្នករួមដំណើរ​រងរបួស​ស្រាល​។
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង​៥០​នាទី​អធ្រាត្រ ថ្ងៃទី ១៤ កក្កដា ២០១៣ នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ​ណត​ប្រ៊ី​ត ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឈុំ វិជ្ជា អាយុ​២៤​ឆ្នាំ ជាជាង​កាត់ដេរ ស្នាក់​នៅក្បែ​ង​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែ​ចង្ក្រាន ឃុំ​ព្រែក​ព្នៅ ខេត្តព្រៃវែង ចំណែក​អ្នករួមដំណើរ​មិន​ស្គាល់ឈ្មោះ​។​
​សមត្ថកិច្ច​បន្តថា រថយន្ត​បង្ក​FUSO សណ្តោង​កុងតឺន័រ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-2219 បើកបរ​ដោយ​បុរស​ម្នាក់ និង​ព្រូ​ម្នាក់​ក្រោយ​កើតហេតុ​រត់គេចខ្លួន​បាត់ ។ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​គុប​សេ​៧០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​សៀមរាប​1I-9538 ជិះ​គ្នា​២​នាក់​។​
​សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រថយន្ត​សណ្តោង​កុងតឺន័រ​បើក​តាមផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​បើក​តាម ផ្លូវ​ណត​ប្រ៊ី​ត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ខណៈ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​បើក​ឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត​កុងតឺន័រ បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​រងរបួស​ស្រាល រីឯ​ម៉ូតូ​ត្រូវ​រថយន្ត​កុងតឺន័រ បុក​អូស​ជាង​១០​ម៉ែត្រ ដាច់​ម៉ូតូ​ជា​ពីរ​កំណាត់​។
​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រងចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​តាមផ្លូវ​ច្បាប់​។​
​សព​ជនរងគ្រោះ​ត្រូវបាន​បងប្អូន​ដឹក​តាម​រថយន្ត​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​៕​
ប្រភព៖ CEN


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top